en     km
en     km

Q&A៖ទិដ្ឋភាពមុខតុលាការដំបូងរាជធានីភ្នំពេញជុំវិញការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយក្នុងសំណុំរឿងរបស់លោក កឹម សុខា

Share

នាងកញ្ញា លោក លោកស្រី នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ តុលាការដំបូងរាជធានីភ្នំពេញបានឱ្យភាគីពាក់ព័ន្ធធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល» ។

ជុំវិញរឿងសូមនាងកញ្ញា លោក លោកស្រី ស្តាប់សេចក្តីរាយការណ៍ផ្ទាល់របស់លោកលោក គីម ចាន់ចាវ តាមរយៈការចោទសួរដោយលោក កែវ សុខាដូចតទៅ!  

 

មន្រ្តីបក្សនយោបាយនិងអ្នកវិភាគព្រមជាមួយប្រជាពលរដ្ឋបានមកឃ្លាំមើលនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញក្នុងការសេចក្តីសន្និដ្ឋានចុងក្រោយ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ជាតិ ហើយចង់ផ្ដួលរំលំរដ្ឋាភិបាល» ។

 

សូមរំលឹកថា សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការផ្អាកទុកជិតពីឆ្នាំបន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ សហមេធាវីខាងលោក កឹម សុខា និងមេធាវីរដ្ឋាភិបាល ជាមួយតំណាងអយ្យការ កំពុងតតាំងក្តីគ្នាដោយផ្អែកលើភស្តុតាងវីដេអូរបស់ពួកគេរៀងៗខ្លួន ជុំវិញការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីនិងការថ្លែងនៅលើផ្លូវវេងស្រេង និងនៅស្ពាននាគជាដើម។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។

បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត  ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ៕​

Share

ព័ត៌មានទាក់ទង

Image