en     km
en     km

អ៊ីរ៉ង់​​ប្រហារជីវិតបាតុករម្នាក់ទៀតដោយព្យួរកជាសាធារណៈ ​

Share

 

នៅព្រឹកថ្ងៃចន្ទទី១២ ធ្នូ ឆ្នាំ ២០២២ អ៊ីរ៉ង់​បានកាត់ទោសប្រហារជីវិតដោយ​ព្យួរក​ជា​សាធារណៈ​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខអ៊ីរ៉ង់ពីរ​នាក់​ ដើម្បី​ជាការព្រមាន​ដល់ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាលដែលកពុងរីករាលដាលទូទាំងប្រទេស។

យុវជនអ៊ីរ៉ង អាយុ 23 ឆ្នាំឈ្មោះ Majidreza Rahnavard ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការទីក្រុង Mashhad ពីបទសម្លាប់សមាជិកកម្លាំងសន្តិសុខ Basij ពីរនាក់និង និងធ្វើឱ្យ4 នាក់ផ្សេងទៀតរងរបួស។សាកសពរបស់លោកត្រូវបានយកទៅបញ្ចុះនៅក្នុងទីបញ្ចុះសពក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មាន Mizan បានរាយការណ៍ថា Rahnavard ត្រូវបានចាប់ខ្លួននៅថ្ងៃទី 19 ខែវិច្ឆិកា

ខណៈដែលគាត់ព្យាយាមរត់ចេញពីប្រទេស។ សារព័ត៌មាន Mizan បានចុះផ្សាយរូបថតលោក Rahnavard ត្រូវគេព្យួរដោយដងសន្ទូចរថយន្ត។ដៃ និងជើងរបស់គាត់ត្រូវបានចង។កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលពាក់របាំងមុខ បានឈរយាមនៅមុខរបាំងការពារនិងចំរឹងដែក ដើម្បីរារាំងហ្វូងមនុស្សប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃចន្ទទី១២​ ធ្នូ ឆ្នាំ​ ២០២២។

 

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានបង្ហាញឈ្មោះមនុស្ស 25 នាក់ផ្សេងទៀតដែលប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតទាក់ទងនឹងការតវ៉ាដែលបង្កឡើងដោយការស្លាប់ស្ត្រីជនជាតិឃឺដ-អ៊ីរ៉ង់ Mahsa Amini នៅក្នុង​​មន្ទីរឃុំឃាំងរបស់ប៉ូលីសសីលធម៌ពីបទបំពានលើការស្លៀកពាក់ដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសអ៊ីរ៉ង់បានកាត់ទោសព្យួរកលោក Mohsen Shekari ពីបទធ្វើឱ្យសន្តិសុខម្នាក់រងរបួសដោយកាំបិត និងបិទផ្លូវក្នុងទីក្រុង Tehran ។នេះជាការប្រហារជីវិតលើកដំបូងបន្ទាប់ពីការចាប់ខ្លួនបាតុកររាប់ពាន់នាក់ ដែលបានធ្វើឱ្យប្រទេសលោកខាងលិចថ្កោលទោសអ៊ីរ៉ង់។

 

ទីភ្នាក់ងារសារព័ត៌មាន Mizan បានរាយការណ៍ថាលោក​ Rahnavard មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យមានសិទ្ធិ​ជ្រើស​រើស​មេធាវី​ឬ បង្ហាញ​ភស្តុតាង​ដោះបន្ទុក និងមិនអាចស្នើ​សុំ​ឱ្យមាន​ការ​ជំនុំ​ជម្រះ​​ជា​សាធារណៈនោះទេ។ ទូរទស្សន៍រដ្ឋបានបង្ហាញវីដេអូលោក Rahnavard បាននិយាយនៅក្នុងតុលាការថា លោកស្អប់កងកម្លាំង Basij បន្ទាប់ពីបានឃើញពួកគេវាយដំ និងសម្លាប់បាតុករនៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ សកម្មជនបាននិយាយថាគាត់ត្រូវបានបង្ខំឱ្យសារភាពដោយការធ្វើទារុណកម្ម។ ការប្រហារជីវិតដែលធ្វើឡើងនៅទីសាធារណៈដោយប្រើរថយន្តស្ទូច ធ្លាប់ប្រើដើម្បីបង្គ្រាបភាពចលាចលក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2009។ បើយោងតាមសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់យ៉ាងហោចណាស់មានមនុស្សចំនួន 488 នាក់ត្រូវបានសម្លាប់និង 18,200 នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនដោយអាជ្ញាធរចាប់តាំងពីមានផ្ទុះបាតុកម្មនៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២។

ប្រភព៖ The Guardian ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image