en     km
en     km

ស្ត្រី​អាមេរិក​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ដោយសារ​បង្ហោះសារ​តាម Twitter

Share

 

 

 

ស្ត្រីជនជាតិអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានបង្ហោះសារនៅលើ Twitter តាំងពីឆ្នាំ 2019 ត្រូវបានដោះលែង និងបានជួបជុំជាមួយកូនស្រីរបស់នាងឡើងវិញ នេះបើយោងតាមក្រុមគ្រួសាររបស់នាង។

 

លោកស្រី Carly Morris អាយុ 34 ឆ្នាំត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃពុធប៉ុន្តែនៅតែស្ថិតនៅក្រោមការហាមឃាត់ការធ្វើដំណើរ។ លោកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​ខូច

​សណ្តាប់​ធ្នាប់​សាធារណៈ បន្ទាប់​ពី​បាន​បង្ហោះសារតាម Twitter ​ថា​នាង​និង​កូន​ស្រី​អាយុ ៨ ឆ្នាំ​ត្រូវ​បាន​​ឃុំ​ខ្លួនក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត។

 

មន្ត្រីអាមេរិកបានអះអាងកាលពីថ្ងៃអង្គារថា ពួកគេបានដឹងពីការឃុំខ្លួនរបស់លោកស្រី Morris ហើយថា ស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ “បានចូលរួម” ក្នុងសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់។ ខណៈពេលដែលគេមិនទាន់ដឹងច្បាស់លាស់ថាតើពេលនេះលោកស្រី Morris និងកូនស្រីនឹងត្រូវបានដោះលែងពីពន្ធនាគារ និង អនុញ្ញាតឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតឬយ៉ាងណា។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ហាក់មានវិធានការណ៍ឆាំងនឹងអ្នកដែលប្រើ Twitter ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលបានរិះគន់ពួកគេ។

រឿងរ៉ាវរបស់លោកស្រី Morris បានផ្សាយជាសាធារណៈជាលើកដំបូងនៅក្នុងខែសីហា នៅពេលដែលអ្នកការពារសិទ្ធិមនុស្សបានចាប់ផ្តើមពិភាក្សាអំពីស្ថានភាពរបស់លោកស្រី Morris នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រីMorris បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលខ្លីមួយក្នុងឆ្នាំ 2019 ដើម្បីអោយកូនស្រីបានជួបសាច់ញាតិខាងឪពុកនៅប្រទេសអារ៉ាប៊ីសាអូឌីត។

 

នៅពេលដែលលោកស្រី Morris ទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមគ្រួសាររបស់ Morris បានអះអាងថា លិខិតឆ្លងដែនរបស់នាង និងលិខិតឆ្លងដែនរបស់កូនស្រីនាងត្រូវបានគេដកហូត ហើយនាងត្រូវបានគេឃុំឃាំងនៅក្នុងសណ្ឋាគារមួយតាំងពីឆ្នាំ 2019។ ថ្មីៗនេះ Morris បានបង្ហោះសេចក្តីថ្លែងការណ៍លម្អិតអំពីទុក្ខលំបាករបស់នាងនៅលើបណ្ដាញសង្គម Twitter។

លោកស្រី Morris ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបន្ទាប់ពីត្រូវបានកោះហៅទៅកាន់ការិយាល័យរដ្ឋអាជ្ញាកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការចោទប្រកាន់ថានាងកំពុង “ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ” នេះបើយោងតាមឯកសារផ្លូវការដែល The Guardian ទទួលបាន។ ឯកសារនេះបញ្ជាក់ថា លោកស្រីMorris ជាជនជាតិអាមេរិក ហើយបានចុះបញ្ជីមុខរបរជា “ស្ត្រីមេផ្ទះ”។ ស្ថានទូតអារ៉ាប៊ីសាអូឌីតនៅទីក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីមែលពីសារព័ត៌មាន Associated Press ដែលកំពុងស្វែងរកការអត្ថាធិប្បាយទេ។នៅក្នុងបទសម្ភាសន៍ជាមួយ The Guardian មុនពេលការដោះលែង ម្តាយរបស់ Morris ឈ្មោះ Denise White បាននិយាយថា Morris បានសម្រេចចិត្តទៅវិស្សមកាលរយៈពេលខ្លីនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ 2019 ដើម្បីអោយកូនស្រីរបស់គាត់បានជួបជាមួយគ្រួសាររបស់ឪពុកនាង។លោកស្រីWhite បាននិយាយថា នាងបានសម្តែងការព្រួយបារម្ភចំពោះកូនស្រី អំពីការធ្វើដំណើររបស់នាង។  Morris បានប្រាប់ម្តាយថា លិខិតឆ្លងដែនរបស់នាង និងលិខិតឆ្លងដែនរបស់កូនស្រីនាង ត្រូវបានអតីតប្តីរបស់នាងដកហូតយកបន្ទាប់ពីនាងមកដល់។ ថ្មីៗនេះ Morris បានប្រាប់ម្តាយរបស់នាងថា នាងត្រូវបានហាមប្រាមមិនអោយធ្វើដំណើរ ហើយថានាង “ខ្លាចមានអ្វីមួយនឹងកើតឡើង”។អ្នកស្រីWhite បាននិយាយថា “នាងបានប្រាប់ខ្ញុំថានាងមានអារម្មណ៍ថានាងត្រូវបានជាប់នៅទីនោះ” ។ “នាងបានជួបជាមួយស្ថានទូតអាមេរិក និងមន្ត្រីអារ៉ាប៊ីសាអូឌីត មានការប្រជុំមួយចំនួន នាងបាននិយាយថា នាងមានអារម្មណ៍ថាមិនមានដំណោះស្រាយទេ”។

ប្រភព៖ The Guardian ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image