en     km
en     km

សម្តេច ហ៊ុន សែន ស្នើលោក វេង សាខុន កាន់តំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនិស្សិតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា សម្តេចនឹងធ្វើលិខិតចូលព្រះបរមរាជវាំងដើម្បីតែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ទាប់ពីលោក វេង សាខុន ទើបតែបញ្ចប់តួនាទីជារដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីពេលថ្មី។

តាមការគូសបញ្ជាក់ពីសម្តេច ហ៊ុន សែន ការបញ្ចប់តួនាទីរបស់លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មនេះ ព្រោះសម្តេចសង្កេតធ្ងន់ថា សមិទិផលការងាររបស់រដ្ឋមន្រ្តីរូបនេះកន្លងមក មិនអាចធ្វើឱ្យសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាលចង់បាន។ ហេតុផលមួយទៀត បើតាមសម្តេច ហ៊ុន សែន គឺសម្តេច ហ៊ុន សែន ចង់ដាក់មន្រ្តីថ្មីធ្វើការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍សម្តេច ហ៊ុន សែន៖

 

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ​​ត្រូវ​បានព្រះមហាក្សចេញព្រះរាជក្រឹត្យ​បញ្ចប់​​មុខតំណែងកាលពីថ្ងៃទី​៨ ​ខែតុលា ឆ្នាំ​២០២២​។ ដោយឡែក លោក ឌិត ទីណា  រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលស្នើរដ្ឋសភាបោះឆ្នោតធ្វើជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន៕

 

Share

ព័ត៌មានទាក់ទង

Image