en     km
en     km

អ្នកស្រី អ៊ុងសាន ស៊ូជីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀតពីក្លែងបន្លំការបោះឆ្នោត

Share

អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃសុក្រ ថ្ងៃទី 2 ខែកញ្ញា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំបន្ថែមទៀត ដោយតុលាការរបបសិកភូមារកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោត។

ម្ចាស់ជ័យលាភីរង្វាន់ណូបែល និងជាប្រធានបក្សប្រឆាំងរបស់មីយ៉ាន់ម៉ាត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំមុន ហើយត្រូវបានកាត់ទោសឱ្យជាប់គុកជាង 17 ឆ្នាំរួចហើយ។ លោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់មកលើរូបលោកស្រី។

កាលពីថ្ងៃសុក្រ ទី២​ខែកញ្ញា លោកស្រីត្រូវបានតុលាការវិនិច្ឆ័យថាបានប្រព្រឹត្តិការក្លែងបន្លំនៅក្នុងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ 2020 ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះឆ្នោតភាគច្រើនលើសលប់ក្នុងស្ថាប័ននីតិបញ្ញត្តិ ដោយបានផ្តួលគណបក្សដែលបង្កើតឡើងដោយយោធាដ៏មានឥទ្ធិពល។

 

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​យោធា​កំពុង​កាន់​អំណាច​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នកសារព័ត៌មានទេ។ របបយោធាបាននិយាយថា ករណីលោកស្រី អ៊ុងសាន ស៊ូជី កំពុងត្រូវបានដំណើរការសមស្រប។

យោធាបានដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ 2021 ដើម្បីបញ្ឈប់គណបក្ស NLD របស់លោកស្រី ស៊ូជី ពីការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោត ដែលខ្លួនបាននិយាយថាមានករណីក្លែងបន្លំដែលមិនត្រូវបានស៊ើបអង្កេតត្រឹមត្រូវ។

 

NLD បានបដិសេធការក្លែងបន្លំ ហើយបាននិយាយថា ខ្លួនឈ្នះឆ្នោតដោយយុត្តិធម៌។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានកាត់ទោសអស់រយៈពេលជាងមួយឆ្នាំមកហើយ លើបទចោទជាច្រើនដូចជាការប្រព្រឹត្តអំពើពុករលួយ ការញុះញង់ និងការធ្វើអោយបែកធ្លាយការសម្ងាត់របស់ជាតិ ដែលសរុបទោសអតិបរមារួមគ្នារបស់លោកស្រីគឺលើសពី 190 ឆ្នាំ។ការកាត់ក្តីលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានធ្វើឡើងដោយបិទទ្វារក្នុងរដ្ឋធានី Naypyidaw ហើយរបបយោធាបានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណើរការកាត់ទោសនេះ។

ប្រភព៖ C N A ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image