en     km
en     km

រដ្ឋមន្រ្តីព័ត៌មាន៖«មិនត្រូវជះភក់ដាក់គ្នាលើការអនុវត្តតួនាទីអ្នកសារព័ត៌មាននិងសមត្ថកិច្ច»

Share

ភ្នំពេញ៖ «អំណឹះតទៅអ្នកពាក់ព័ន្ធគប្បីមិនត្រូវជះភក់ដាក់គ្នាទៀតទេ រឿងការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ខណៈអ្នកសារព័ត៌មាននិងសមត្ថកិច្ចពុំទាន់យល់ច្បាស់ពីដែនសមត្ថកិច្ចនិងសិទ្ធិដែលខ្លួនមាន»។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងសិក្ខាសាលាស្ដីពី«ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងក្នុងសិក្ខាសាលាស្ដីពី«ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

 

សម្រាប់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកកាសែតប្រមាណ ៨០% ដែលកំពុងប្រកបវិជ្ជាជីវៈនេះ មិនទាន់បានឆ្លងកាត់ការបណ្តុះបណ្តាលពីសាលារៀនច្បាស់លាស់នោះទេ ហើយក៏ពុំទាន់យល់ច្បាស់ពីច្បាប់របបសារព័ត៌មាននិងច្បាប់ព្រហ្មទណ្ឌផងដែរ។

លោក ខៀវ កាញារីទ្ធ សង្កត់ធ្ងន់ថា កន្លងមកទាំងអ្នកសារព័ត៌មាន និងសមត្ថកិច្ចតាមមូលដ្ឋានពុំទាន់យល់ពីតួនាទីក្នុងការអនុវត្តការងាររៀងៗខ្លួន។ លោករដ្ឋមន្រ្តីបានលើកឡើងពីករណីអ្នកសារព័ត៌មានចុះយករឿងទាក់ទងបញ្ហាគ្រឿងញៀន និងរឿងឃាតកម្មជាដើម ដែលសមត្ថកិច្ចត្រូវការលាក់អត្តសញ្ញាណឬតម្រុយជនសង្ស័យដែលត្រូវហាមឃាតមិនឱ្យមានការផ្សាយព័ត៌មាន។ ប្រការនេះ កន្លងមកធ្វើឱ្យមានភាពចម្រូងចម្រាសរវាងអ្នកកាសែតនិងសមត្ថកិច្ច។

វាគ្មិនក្នុងសិក្ខាសាលាស្ដីពី«ការអនុវត្តវិជ្ជាជីវ: និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

 

ដោយឡែកការបំពេញតួនាទីរបស់សមត្ថកិច្ចកន្លងមក លោក ខៀវ កាញារីទ្ធ ក៏សង្កេតឃើញថា បានបំពានលើមុខងាររបស់អ្នកកាសែតផងដែរ ករណីប៉ូលីសហាមឃាតអ្នកសារព័ត៌មានមិនឱ្យថតរូបឬសម្ភាសន៍ពលរដ្ឋករណីតវ៉ារឿងដីធ្លីជាដើម។  

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន

 

 

Share

ព័ត៌មានទាក់ទង

Image