en     km
en     km

រោគ​សញ្ញា​លើ​រាង​កាយ​របស់​អ្នក​ចំនួន​១០​ ដែល​អាច​ជួយ​អ្នក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ចំពោះ​បញ្ហា​សុខភាព​

Share

រាង​កាយ​របស់មនុស្ស​ពិតជា​មាន​ភាព​វ័យឆ្លាត​ក្នុង​ការ​បញ្ជាក់​ប្រាប់​​ពី​បញ្ហា​សុខភាព​។​ មានមុខ​សញ្ញា​ចំនួន​១០​ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​សុខភាព​របស់​ខ្លួន​។​

1.​    ​ប្រ​ស្រី​ភ្នែក​ពណ៌​ស​

1
​ប្រសិនបើ​ ប្រ​ស្រី​ភ្នែក​ពណ៌​ស​របស់​អ្នកមាន​ពណ៌​ក្រហម​ អ្នក​គួរតែ​ពិនិត្យ​ ពីព្រោះ​វា​អាច​មាន​បញ្ហា​ដែល​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ ជំងឺ​ផ្សេងៗ​ ឫ​ ការ​ធុញថប់​អារម្មណ៍​។​

2.​    ​សក់​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​មុន​អាយុ​៣៥​ ឆ្នាំ

2
​នេះ​អាច​ជា​មុខសញ្ញា​ជំងឺ​ទឹកនោមផ្អែម​ ឫ​អាច​បណ្តាល​មក​ពី​បញ្ហា​ហ្សែ​ន​ (genes)​ ហើយ​វា​អាច​ជា​លទ្ធផល​នៃ​ការ​ថប់​អារម្មណ៍​កំរិត​ធ្ងន់ធ្ងរ​ ព្រមទាំង​ការ​បៀមទុក្ខ​ព្រួយ​ជា​ច្រើន​ឆ្នាំ​។​

3.​    ​ចំណុច​អុចៗ​ឡើង​ច្រើន​លើ​ស្បែក​

3
​ចំណុច​អុចៗ​ជា​ទូទៅ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​ ក៏​ប៉ុន្តែ​ស្នាម​អុច​មួយ​ចំនួន​អាច​ជា​មុខសញ្ញា​នៃ​ជំងឺមហារីក​ស្បែក​។​ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេ​ទ្រ​ជំនាញ​ប្រសិនបើ​ស្បែក​របស់​អ្នកមាន​ចំណុច​អុចៗ​។​

4.​    ​បបូរមាត់​ស្ងួត​

4
​បបូរមាត់​ស្ងួត​អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​មក​ពី​ការ​ខ្វះ​វីតាមីន​ C,​ B​ ឫ​ Zinc​។​ មួយវិញទៀត​ បបូរមាត់​របស់​អ្នក​ប្រហែល​ឆ្លង​មេរោគ​ផ្សិត​។​

5.​    ​រោគ​សញ្ញា​ហើម​បំពង់ក

5
​ជា​ទូទៅ​គេ​រក​ឃើញ​វា​កើត​មាន​ចំពោះ​ស្ត្រី​ចន្លោះ​អាយុ​ពី​ ៣០​ ទៅ​ ៥៥​ ឆ្នាំ​។​ វា​បាន​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​បំពង់ក​ហើម​។​

6.​    ​សូម​ប្រុង​ប្រយ័ត្ន​នៅ​ពេល​បាតដៃ​របស់​អ្នកមាន​ចេញ​ពណ៌​ក្រហមជាំ​

6
​វា​អាច​ជា​ប្រតិកម្ម​មួយ​ចំនួន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត​វា​បង្ហាញ​បញ្ហា​ទាក់ទង​នឹង​ថ្លើម​។​

7.​    ​ចិញ្ចើម​ជ្រុះ​ខ្លាំង​

7
​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ជ្រុះ​ចិញ្ចើម​អាច​មាន​ន័យ​ថា​ទី​រ៉ូ​អ៊ី​តរបស់​អ្នក​​ធ្វើការមិន​បាន​ល្អ​នោះ​ទេ​។​

8
​តើ​អ្នក​ស្គាល់​ជំងឺ​ «Raynaud»​ ដែរ​ឫ​ទេ​?​ ជំងឺ​នេះ​  គឺជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​សរសៃឈាម​តឹង​នៅ​ត្រង់​ដៃ ជើង​និង​ត្រចៀក​ និង​បណ្តាលឲ្យ​ជើង​របស់​អ្នក​ក្លាយទៅជា​ត្រជាក់​។​

9.​    ​ស្បែក​មុខ​របស់​អ្នក​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​

9
​ស្ថានភាព​នេះ​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​សីតុណ្ហភាព​ ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​បង្ក​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ដែល​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​។​

10.​    ​ក្រចក​ដុះ​មក​ប្លែក​ខុស​ពី​ធម្មតា​

10
​ការ​ផ្លាស់​ប្តូរ​នេះ​គឺជា​ការ​ចង្អុលបង្ហាញ​មួយ​ចំពោះ​សុខភាព​ទូទៅ​នៃ​រាង​កាយ​។​ នៅ​ពេល​ដែល​ក្រចក​របស់​អ្នក​ប្រែ​ពណ៌​ស​ពេក​ វា​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​៕​

ប្រែ​សម្រួល​ដោយ​៖​ អ៊ុ​ង​ គឹ​ម​អ៊ា​ន់​ /​ ប្រភព​៖​ Beauty​ health​ Page

Share

ព័ត៌មានទាក់ទង

Image