en     km
en     km

ឆ្នាំ២០២១អភិបាលដីធ្លីតំបន់មេគង្គនឹងរៀបចំវេទិកាដីធ្លីតំបន់មេគង្គលើកទី៣តាមបែបប្រពៃណី ការអនុវត្តវិនិយោគដែលមានការទទួលខុសត្រូវ

Share

សូមស្តាប់សេចក្តីរាយការណ៍របស់លោក ឡាក់ ច័ន្ទតារា៖ 

អភិបាលដីធ្លីតំបន់មេគង្គ ដែលមានឈ្មោះកាត់ថា MRLG និងដៃគូគឺអង្គការ land portal នឹងរៀបចំវេទិកាដីធ្លីតំបន់មេគង្គលើកទី៣ ដែលមេគង្គតាមបែបប្រពៃណីការអនុវត្តវិនិយោគដែលមានការទទួលខុសត្រូវ។

អភិបាលដីធ្លីតំបន់មេគង្គ ដែលមានឈ្មោះកាត់ថា MRLG និងដៃគូគឺអង្គការ land portal នឹងរៀបចំវេទិកាដីធ្លីតំបន់មេគង្គលើកទី៣ ដែលមេគង្គតាមបែបប្រពៃណីការអនុវត្តវិនិយោគដែលមានការទទួលខុសត្រូវ។ អភិបាលដីធ្លីតំបន់មេគង្គMRLG បានដឹងថាដើរមកនេះទោះអស់ដែលមានគំនិតធ្វើកំណែទម្រង់នៅក្នុង និងនៅតាមតំបន់ត្រូវដោះស្រាយជាបន្ទាន់បំផុតដោយសន្តិសុខនៃការបាត់បង់ព្រៃឈើកំពុងជួបប្រទះ ទាំងបញ្ហាផលប៉ះពាល់នៃការវិនិយោគកសិធុរកិច្ចវេទិការដីថ្នាក់តំបន់ នេះបានធ្វើចំនួនពីរលើកមកហើយ គឺលើកទី 1 នៅឆ្នាំ 2016 នៅទីក្រុងហាណូយ និងលើកទី 2 នៅឆ្នាំ 2018 នៅទីក្រុងបាងកក។ ដោយសារជំងឺ កូវីដ 19  បានបង្កការរឹតត្បឹតលើការធ្វើដំណើរ និងការជួបជុំព្រឹត្តិការណ៍ កម្មវិធីនេះនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី 26 27 ខែឧសភាឆ្នាំ 2021 ដើមផ្សារភ្ជាប់អ្នកចូលរួមនៅទូទាំងពិភពលោកជាមួយអ្នកដែលមកពីតំបន់មេគង្គ។

សូមជម្រាបថា កម្មវិធីនេះធ្វើឡើងជាភាសាអង់គ្លេស មានការបកប្រែជា៤ភាសា គឺភាសាខ្មែរ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា។ កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដោយផ្ដោតលើសិទ្ធិកាន់កាប់តាមបែបប្រពៃណី ដែលបកស្រាយការយល់ព្រម ដោយសេរី ជាមុន និងផ្អែកលើព័ត៌មានត្រឹមត្រូវ និងការវិនិយោគលើកសិកម្មដែលមានការទទួលខុសត្រូវ នៅក្នុងតំបន់ទេសភាពព្រៃមេគង្គ។

តើអ្វីជាការកាន់កាប់តាមបែបប្រពៃណី? មានសារៈសំខាន់បែបណាដល់កសិករខ្នាតតូច?

បើតាមឯកសារ Mekong regional land forums ការកាន់កាប់បែបប្រពៃណី គឺជាកម្រងវិធាននិង បទដ្ឋានដែលគ្រប់គ្រងទៅលើសហគមន៍ធ្វើការចាត់ចែង គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលលើធនធានធម្មជាតិ។ ហើយតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងជាសមូលភាព និងបែបប្រពៃណី មានផលប្រយោជន៍ខុសៗគ្នា អាស្រ័យលើការអះអាង និងស្ដែងចេញពីសំណាក់ទីភ្នាក់ងាររដ្ឋ និងវិស័យឯកជនផងដែរ ដោយបង្កើតជាបញ្ហាបង្កការរំខាន រួមជាមួយហានិភ័យជាច្រើន។

FPIC៖ ឧបករណ៍សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍បញ្ជាជម្លោះនិងការគោរពសិទ្ធិសហគមន៍

ត្រូវបានគេចាត់ទុកថាជាបញ្ហាប្រឈមចំពោះរដ្ឋាភិបាលក្រុមហ៊ុននានា អាស្រ័យដោយគេយល់ឃើញថាវាត្រូវចំណាយពេលវេលានិងថវិកាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយគោលការណ៍ជាច្រើនរួចមានរួចហើយក្នុងគោលនយោបាយដែលមានស្រាប់នូវការសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តនិងនីតិវិធីក្រុមហ៊ុនទោះបីជាគេមិនបានសំដៅយោងចំពោះឈ្មោះវាក៏ដោយ។ សិទ្ធិរបស់សហគមន៍ក្នុងការទទួលបានធនធានឲ្យត្រូវបានការពារនៅក្នុងបរិបទនៃការវិនិយោគគំនិតផ្ដើមពេលធ្វើការអភិរក្សពេលដែលសហគមន៍ទៅការរួមបញ្ចូលគ្នានឹងត្រូវប្រឹក្សាត្រឹមត្រូវក្នុងនាមថ្ងៃមួយដំណើរការធ្វើផែនការ។ គោលការណ៍មានបំណងស្នើដល់អភិក្រមនៃការអនុវត្តស្ដីដើមដោយវិនិយោគិននិងរដ្ឋាភិបាលដើម្បីបញ្ចៀសវិវាទលើកថាទីពីរដីធ្លីនិងធនធានដោយធានាថាសម្លេងរបស់សហគមន៍ត្រូវគេស្ដាប់ឮសិទ្ធិរបស់សមាគម របានទទួលការការពារ។

វេទិកាកម្មវិធីនេះនឹងពិភាក្សាអំពីគោលការណ៍ណែនាំអាស៊ានស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវលើស្បៀងអាហារកសិកម្មនិងព្រៃឈើបញ្ហាប្រឈមដែលវិនិយោគិនជួបប្រទះនៅក្នុងការអនុវត្តនិងរបៀបដែលពួកគេទទួលបានការគាំទ្រតាមរយៈគោលនយោបាយនិងការអនុវត្តន៍។

នៅក្នុងដៃវេទិកានេះនឹងបង្កើនការយល់ដឹងថ្មីៗអំពីបញ្ហាទាំងនេះ បង្កលក្ខណៈនិងលើកកម្ពស់សកម្មសមូហភាពនិងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតសំដៅសន្តិសុខនៃការកាន់កាប់ដីធ្លីនិងព្រៃឈើសម្រាប់កសិករខ្នាតតូចនៅតំបន់មេគង្គ

សូមបញ្ជាក់ថា អ្នកដែលចូលរួមក្នុងកម្មវិធីសម្រាប់ឆ្នាំ២០២១ នេះ មានតំណាងទីភ្នាក់ងារ រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ទីភ្នាក់ងារអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ អ្នកស្រាវជ្រាវ សិស្ស និង បុគ្គលដែលបារម្ភអំពីអនាគតរបស់តំបន់មេគង្គ ប្រជាជន និងបរិស្ថាននៃតំបន់នោះ។

Share

ព័ត៌មានទាក់ទង

Image