en     km
en     km

សម្ដេចហ៊ុនសែន៖សពអ្នកជំងឺកូវិដ ត្រូវបូជាដោយមិនបញ្ចុះឡើយ

Share

សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសថា បើមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់នោះ នឹងត្រូវយកសពទៅបូជា ដោយមិនបញ្ចុះឡើយ។

សេចក្ដីថ្លែងការណ៍របស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងជាលើកទី២ អំឡុង២៤ម៉ោង ចំពេល ស្ថានភាពនៃការផ្ទុះជំងឺកូវិដ នៅកម្ពុជា  កាលពីថ្ងៃទី៨មីនា មានអ្នកឆ្នង ៤៩នាក់ គឺជាចំនួនដ៏ខ្ពស់បំផុត ចាប់តាំងពីកម្ពុជា ឆ្លងជំងឺសាកលនេះ ។

បើតាមសម្ដេច ហ៊ុន សែន ការបូជាសពអ្នកជំងឺកូវីដ-១៩នេះ គឺការអនុវត្តលើជនជាតិទាំងអស់នៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាការបូជាសពអ្នកជំងឺកូវីដ-១៩នេះ គឺជាវិធានការមួយ ដែលងាយស្រួលគ្រប់គ្រងស្ថានភាពជំងឺកាចសាហាវនេះ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែន ដូចតទៅ៖

Share

ព័ត៌មានទាក់ទង

Image