en     km
en     km

​ស្រ្តីមេផ្ទះងាយស្រួលធ្វើកិច្ចការផ្ទះបន្ទាប់ពីមានអណ្តូងទឹកនៅក្បែរផ្ទះ

Share

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ពិសេសស្រ្តីៗក្នុងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលភាគច្រើនជាបងប្អូនខ្មែរឥស្លាម បានសម្តែងក្តីរីករាយព្រោះមានអណ្តូងទឹកនៅក្បែរផ្ទះ ដែលបង្កភាពងាយស្រួលដល់ការធ្វើកិច្ចការផ្ទះជាប្រចាំថ្ងៃនោះ។

ស្រ្តីមេផ្ទះកំពុងសប់ទឹកយកទៅបោកសំលៀកបំពាក់។រូបភាព យូ កទី យុវជនខេត្តកំពង់ធំ

ស្រ្តីក្នុងភូមិនេះភាគច្រើនត្រូវចំណាយពេលវេលាជាច្រើនក្នុងការងារផ្ទះប្រចាំថ្ងៃដូចជា មើលថែកូន បោសសំអាតផ្ទះសម្បែង បោកសំលៀកបំពាក់ ដាំស្ល អ្វីពិសេសនោះ គឺស្រ្តីៗត្រូវរ៉ាប់រងការរកទឹកមកប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគេត្រូវទៅយកទឹកពីអណ្តូងដែលនៅឆ្ងាយពីផ្ទះ និងត្រូវរង់ចាំយកទឹកម្តងម្នាក់ពីអណ្តូងស្នប់ដែលមានតិចតួច។

យ៉ាងណាកាលពីពេលថ្មីៗនេះក្នុងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានសប្បុរសជនពីប្រទេសម៉ាឡេស៊ី បានជំនួយថវិកាដើម្បីធ្វើអណ្តូងស្នប់ឱ្យបានគ្រប់ក្រុមគ្រួសារ ហើយក្នុងអណ្តូងមួយត្រូវចំណាយថវិកាប្រមាណ​១ ២០០ ០០០រៀល។

សកម្មភាពក្រុមបច្ចេកទេសកំពុងបុកអណ្តូង។រូបភាព យូ កទី យុវជនខេត្តកំពង់ធំ

សូមបញ្ជាក់ថា ក្នុងភូមិដូនប៉ែនមានប្រជាជនសរុបប្រមាណ ៣០០គ្រួសារ។ចំណែកការបុកអណ្តូងកំពុងប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃ៕

អត្ថបទខ្លីសរសេរដោយ យូ កទី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image