en     km
en     km

«សហគមន៍កសិករប្រើប្រាស់ទឹក»ជួយដោះស្រាយវិបត្តិដណ្តើមទឹក

Share

កំពង់ធំ ៖ ដើម្បីដោះស្រាយវិបត្តិដណ្តើមទឹកប្រើប្រាស់ និងជួយបំពេញកង្វះខាតទឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរ ឃុំឈូកខ្សាច់ និង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបង្កើតសហគមន៍កសិកម្មប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រប្រឡាយរងឈូកខ្សាច់ឡើង។ បន្ទាប់ពីបង្កើតសហគមន៍កសិករទឹកឡើង ប្រជាពលរដ្ឋប្រមាណ ១៥០០គ្រួសារបានទទួលទឹកប្រើប្រាស់តាមតម្រូវការចំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចស្របដំណាំ។ ក្នុងសកម្មភាពប្រចាំថ្ងៃសហគមន៍កសិករទឹក គឺដើរត្រួតពិនិត្យលើប្រព័ន្ធប្រឡាយ និងជួសជុលប្រឡាយខូចដើម្បីឲ្យមានទឹកជូនពលរដ្ឋប្រើប្រាស់។ ជាការគត់សម្គាល់ នៅមុនពេលបង្កើតឱ្យមានសហគមន៍កសិករទឹកឡើង ប្រជាកសិករមួយចំនួនដែលនៅតំបន់ផ្សេងគ្នាបានបើកទ្វារទឹកយ៉ាងអនាធិបតេយ្យ បង្កជាជម្លោះដណ្តើរទឹកគ្នារវាងកសិករនិងកសិករគ្នាឯង៕

អត្ថបទ៖ ពោ គឹមសេង យុវជនស្រុកបារាយណ៍

Share

ព័ត៌មានទាក់ទង

Image