ចលនា ប្រឆាំងក្រុងប៉េកាំងរបស់អ្នកក្រុងហុងកុងឡើងដល់កំរិតប្រកាសអាសន្នហើយនៅពេលនេះ។ការផ្ទុះកុប្បកម្ម៣ថ្ងៃមកនេះ នាំអោយ ក្រុងហុងកុងធ្លាក់ក្នុងអាណ្ដាតភ្លើង។ កាលពីថ្ងៃទី៥សីហា បាតុករ បានប៉ះទំង្កិចជាមួយ ប៉ូលិស និងជាមួយក្រុមគាំទ្រ រដ្ឋាភិបាល ប៉េកាំងផង។ នៅស្នាក់ការ ប៉ូលិស មួយចំនួន បានដុតឆេះខណៈគ្រប់បែកផ្សេងរាប់គ្រាប់បាញស្រោចមកលើហ្វូងបាតុករ។
សេចក្ដីរាយការណ៍របស់ សារព័ត៌មាន South Morning Post ចុះផ្សាយថា ចាប់តាំងពីបាតុកម្ម ដំបូងនៅ ថ្ងៃទី៩សីហា មនុស្ស ជាង៤០០ត្រូវបានចាប់ខ្លួន។ មកដល់ថ្ងៃនេះ កំហឹងប្រជាជនក្រុងហុងកាន់តែ ខ្លាំង ប្រឆាំងនឹងលោកស្រីខារីឡាំ ដែលមិនព្រមចុះចេញពីតំណែង។ ក្រុងប៉េកាំងបន្តប្រកាសការពារលោកស្រីឡាំដែល នៅបន្តកា្រញអំណាច។ តែយ៉ាងណា មានការចោទសួរថាតើ អាចជ្រើសរើស វិធានការក្ដៅ វាយបង្រ្កាបបាតុករដូចនៅទៀនអាន់មីន ឆ្នាំ១៩៨៩ ដែរឬទេ។
ដើម្បី ជ្រាប ! សូមស្ដាប់ ការវិភាគនិងបកស្រាយព្រឹត្តិការណ៍អន្តរជាតិ របស់លោកនួន តាមរយៈការចោទសួររបស់ កញ្ញាអ៊ុំ ច័ន្ទលក្ខិណាដូចតទៅ៖