en     km
en     km

អតីតមេដឹកនាំខ្មែរក្រហម នួន ជា ទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ

Share

អតីតមេដឹកនាំកំពូលខ្មែរក្រហមម្នាក់ក្នុងចំណោមពីរនាក់ដែលកំពុងរងការដាក់ទណ្ឌកម្មពន្ធនាគារអស់មួយជីវិត ក្នុងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋ​ប្រឆាំងមនុស្សជាតិ ត្រូវបានរាយការណ៍មកថាបានទទួលមរណភាពហើយ។

លោក នួន ជាបាន សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតជាងមួយខែមកហើយតាំងពីថ្ងៃ២ កក្កដា។ លោក នេត ភក្រ្ដាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានប្រាប់អ្នកសារព័ត៌មានថា លោកនួនជាពិតជាទទួលមរណភាពមែន អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពសូវៀតនៅថ្ងៃទី៤សីហានេះ។

លោកនួន ជា មានឈ្មោះកំណើត ថា ឡុង ប៊ុនរួត។ លោកកើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។ លោកមានតំណែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម គឺអនុលេខាធិការបក្ស និង ជាប្រធានរដ្ឋសភាប្រជាជន។

លោក នួនជា ទទួលបានសញ្ជាតិថៃក្នុងអំឡុងពេលខេត្តកំណើតរបស់លោកបានធ្លាក់ទៅលើដៃសៀមកាលសង្គ្រាមលោកលើកទី២។ ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ នៅសកលវិទ្យាល័យល្បីមួយនៅបាងកក គឺធម្មសាត និ ក្រោយមកលោកក៏បានបម្រើការនៅក្រសួងការបរទេសថៃជាស្មៀននិងជាសមាជិកបក្សកុម្មុយនីស្ដថៃ។រហូតដល់ឆ្នាំ១៩៥០ ទើបលោកបានត្រឡប់មកមាតុភូមិវិញ ហើយបម្រើការឱ្យគណបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលមានការបង្វឹកហាត់នយោបាយលោកទៅវិញទៅមកពីភ្នំពេញ និង ក្រុងហាណូយ។

នៅពេល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជាពីរ មួយក្រុម​រត់ទៅ​វៀតណាម មួយ​ក្រុមទៀត​លាក់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ ពេលនោះក្នុងឆ្នាំ​១៩៥៤  នួន ជា បាន វិល​ត្រឡប់ពី​ប្រទេស​វៀតណាម​រួចក៏មក​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមខ្មែរ​កុម្មុយនិស្ត ដែល​នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ និងចាប់ផ្ដើមស្គាល់ សាឡុត ស ហៅប៉ុល ពត ដែលម្នាក់ធ្វើការឱ្យសៀវ ហេង ជា​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ជនបទ និង ប៉ុល ពត ធ្វើការ​ក្រោម​បញ្ជា​ផ្ទាល់​របស់ ទូ សាមុត ដែល​ទទួលបន្ទុក​គ្រប់គ្រង​បណ្តាញ​ទីក្រុង។

រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបាន​មហាសន្និបាត​បក្ស​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​លេខាបក្ស ជំនួស សៀវ ហេង ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​សម្តេច នរោត្តម សីហនុ។ក្នុងឱកាសនោះ នួន ជា ក៏បាន​ឡើង​កាន់តំណែង​ជា​អនុលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែលជា​តំណែង​កំពូល​លំដាប់​ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បាន​កាន់តំណែង​ជា​អនុលេខាបក្ស​កុម្មុយនិស្ត​រហូត​ដល់ពេល​ដែល​គាត់​បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។

គួរឱ្យដឹងថា​ នៅ​ឆ្នាំ១៩៧៥ នួន ជា ក៏បាន​ក្លាយជា​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួលបន្ទុក​កិច្ចការ​អប់រំ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា។ រូប នួន ជា នេះហើយជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ចេញ​គោលនយោបាយ​ឲ្យ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុងនោះ រួមទាំង​មន្រ្តី​មន្ទីរ ស២១ ឬ គុក​ទួលស្លែង​ផងដែរ។
លោកនួនជា ក៏ធ្លាប់បានធ្វើជានាយករដ្ឋមន្រ្ដីស្ដីទី ជំនួសប៉ុលពតម្ដងម្កាលដែរ។
ក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បាន​រត់ទៅ​រស់នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត និង ព្រម
នួន ជា បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ជាថ្នូរនឹង​ការរួចផុត​ពី​រាល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហមក្នុងឆ្នាំ១៩៩៨។
យ៉ាងណា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានសមត្ថកិច្ចនាំខ្លួន ពីខេត្តកំណើតនៃ​ស្រុក​សំឡូត មកឃុំខ្លួននៅអង្គជំនុំជម្រះក្ដីនៃសាលាក្ដីខ្មែរក្រហម តាម​ដីកា​ចាប់ខ្លួន​របស់ សាលាក្ដី​ខ្មែរក្រហម។ លោន នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​កាត់ទោសឱ្យជាប់គុកអស់មួយជីវិតពី​បទឧក្រិដ្ឋកម្ម​សង្រ្គាមសម្លាប់មនុស្សយ៉ាងរង្គាល និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

សូមជម្រាបថា កម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមគឺកាំងហ្កិចអ៊ាវហៅឌុច អតីតប្រធានគុកទួលស្លែងក៏ត្រូវបានកាត់ទោសមួយជីវិតផងដែរ។ ចំណែកឯលោក ខៀវសំផង អតីតប្រមុខរដ្ឋនៃរបបអាវខ្មៅនេះបច្ចុប្បន្នមានអាយុ៨៨ឆ្នាំ ក៏កំពុងជាប់ពន្ធនាគារក្រោមសាលក្រមកាត់ទោសមួយជីវិតដូចលោកនួនជាផងដែរ។យ៉ាងណា អតីតរដ្ឋមន្រ្ដីការបរទេសអៀងសារី បានទទួលមរណភាពដោយជំងឺចាស់ជរានៅមុនសាលក្រមអស់មួយជីវិតទម្លាក់លើរូបលោក។ចំណែកភរិយារបស់គាត់គឺលោកស្រី អៀង ធារិទ្ធ អតីតរដ្ឋមន្រ្ដីក្រសួងសង្គមកិច្ចបានទទួលមរណភាពដោយជំងឺ ៕

ដោយ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image