(ភ្នំពេញ) សម្ដេច នាយករដ្ឋមន្រ្ដី បានដាក់ចេញវិធានការ៦ ចំណុច ដើម្បីទប់ស្កាត់ការ នាំចូលជ្រូក សាច់ជ្រូក និងផលិតផលគ្រប់ប្រភេទដែលខុសច្បាប់ ទៅលើ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។
រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរីករាលដាលនៃជម្ងឺបេស្ដជ្រូកអាហ្វ្រក ដែលធ្វើឲ្យអាជីករមួយចំនួនមានបញ្ហាក្នុងការលក់ដូរ ដោយការលក់មាន ភាពថយចុះខ្លាំង ព្រោះតែប្រជាជនមិនហ៊ានហូបសាច់ជ្រូក។
ជម្ងឺបេស្ដជ្រូកអាហ្វ្រកនេះ មានដើមកំណើតកើតមកពីប្រទេសអាហ្វ្រកហើយ ក៏បានឆ្លងមក ប្រទេសវៀតណាម និងបានបន្តឆ្លងមកដល់កម្ពុជា ដែលក្នុងនោះមានចំនួន ៥ខេត្តគឺខេត្ត ស្វាយរៀង ត្បូងឃុំ តាកែវ រតនគិរី និងខេត្តកណ្ដាល។ សមត្ថកិច្ចពេទ្យសត្វនៃក្រសួងកសិកម្ម បាន សម្លាប់ជ្រូកដែលផ្ទុកជំងឺនេះ គឺជាង៣០០០ក្បាល ត្រូវបានសម្លាប់។
សម្ដេច ហ៊ុន សែន ក៏បានអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី «សុខភាពសត្វ និងផលិតកម្មសត្វ» និងបទប្បញ្ញត្តិច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជាចំពោះ បញ្ហាជម្ងឺបេស្ដជ្រូកនៅថ្ងៃទី៣១ខែកក្កដានេះ។
យោងតាមប្រភពព័ត៍មានក្នុងស្រុកមួយចំនួនបានឲ្យដឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយក វិធានការទាំង៦ចំណុច ឲ្យក្រសួងដែលពាក់ព័ន្ធមួយចំនួនធ្វើការពង្រឹងការត្រួតពិនិត្យ អនាម័យការចិញ្ចឹមសត្វ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺបេស្ដជ្រូកអាហ្រ្វក កុំឲ្យមានការនាំ ចូលខុសច្បាប់ និងត្រូវបំផ្លាញចោលនៅនឹងកន្លែងរាល់ជ្រូកមានផ្ទុកជម្ងឺនេះ ហើយជ្រូកពូជ ជ្រូកចិញ្ចឹមយកសាច់ និងផលិតផល ដែលនាំចូលព័ន្ធនឹងសាច់ជ្រូកត្រូវមានលិខិតអនុញ្ញាត។
នៅក្នុងពិធីត្រួតពិនិត្យសំណង អាគារ ពហុកីឡដ្ឋាន មរកតេជោកាលពីថ្ងៃចន្ទទី២៩កក្កដា សម្ដេច ហ៊ុនសែន បានអំពាវនាវសុំអោយពលរដ្ឋទទួលទានសាច់ជ្រូកឡើងវិញ។ សម្ដេចថា គ្រួសាររបស់សម្ដេចក៏នៅទទួលទានសាច់ជួ្រកនៅឡើយ។
សូមបញ្ជាក់ថាជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ មិនឆ្លងនិងបង្កផលប៉ះពាល់ដល់សុខភាព មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ ដែលបង្កការខាតបង់ យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕
ដោយ៖ ញឹក សំអូន