en     km
en     km

សត្វមេអំបៅដ៏ស្រស់ស្អាតត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

Share

ឧទ្យានុរក្សសត្វព្រៃដែលល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីមាបានផ្តិតយករូបភាពសត្វមេអំបៅដ៏ស្រស់ស្អាតបីប្រភេទ និងបានផ្តល់ព័ត៌មានទៅកាន់ជំនាញការរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីធ្វើការកំណត់អត្តសញ្ញាណ។ តាមការចុះផ្សាយរបស់អង្គការ WCS នេះជាលើកទីមួយហើយដែលប្រភេទសត្វទាំងនេះត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

តាមទំព័រហ្វេសប៊ុករបស់អង្គការ WCS  នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ដដែល លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS បាននិយាយថា៖ “ប្រភេទសត្វនេះត្រូវបានចាត់ចូលក្នុងក្រុមដែលយើងកំពុងសិក្សាស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការរកឃើញប្រភេទសត្វថ្មីៗនេះបានបង្ហាញអំពីការសហការដៃគូដ៏ល្អប្រសើររវាងឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងអង្គការ WCS”។

លោកបានបន្តទៀតថា៖ “ការរកឃើញនេះបានបង្ហាញពីសារៈសំខាន់នៃគម្រោងអភិរក្សសត្វព្រៃ និងគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា”៕

Share

ព័ត៌មានទាក់ទង

Image