en     km
en     km

UNនឹងរំលឹកខួបមួយឆ្នាំនៃការបង្ក្រាបលើសហគមន៍ម៉ូស្លីមភូមារ៉ូហ៊ីងយ៉ា

Share

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងធ្វើពិធីរំលឹកការបង្រ្កាបយ៉ាងឃោរឃៅដោយពួកយោធាភូមាទៅលើសហគមន៍រ៉ូហ៊ីងយ៉ាកាលពីថ្ងៃទី ២៨សីហា ដែលនាំអោយជាតិសាសន៍ភាគតិចនេះ បានភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេសប្រមាណ ៧០ម៉ឺននាក។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ២សីហានេះ។

តាមប្រភពដដែលអ្នកផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នេះ គឺឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Karen Pierce បាននិយាយថា កាលពីថ្ងៃម្សិលមិញ លោកអគ្គលេខាធិការ Antonio Guterres បានហៅអំពើហិង្សាទៅលើជនជាតិ រ៉ូហ៊ីងយ៉ា គឺជាការបោសសំអាត ជនជាតិភាគតិច។

លោក Karen Pierce បាននិយាយថា ប្រទេសអង់គ្លេស ចង់យកថ្ងៃទី ២៨សីហា គឺជាកិច្ចប្រជុំពិសេសមួយផ្ដោតលើ​វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភូមា ដែលចាំបាច់ត្រូវជួយពួកគេបានត្រឡប់មកសហគមន៍ពួកគេវិញ។

សហគមន៍រ៉ូហ៊ីងយ៉ាជាជនអន្តោប្រវេសន្តមកពីប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដេសដែលធ្វើចំណាកស្រុកមករស់នៅប្រទេសរដ្ឋរ៉ាខាញ ប្រទេសភូមានៅសម័យអាណានិគមន៍អង់គ្លេស។ ជាតិសាសន៍នេះ មិនត្រូវបានពួកយោធាទទួលស្គាល់ជាជាតិសាសន៍ស្របច្បាប់ឡើយ។

ពួកយោធាបានបើកយុទ្ធនាការវាយប្រហារលើសហគមន៍នេះ បន្ទាប់ពីរកឃើញពួកគេបានបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់។

ក្នុងយុទ្ធនាការខែសីហាបណ្ដាលសហគមន៍នេះ ស្លាប់ជាច្រើនរយនាក់។ សព្វថ្ងៃពួកគេប្រមាណ ៧០ម៉ឺននាក់ កំពុងរស់នៅក្នុងជំរុំតាមព្រំដែននៃប្រទេសបង់ក្លាដេសដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ៕

Share

ព័ត៌មានទាក់ទង

Image