en     km
en     km

បក្សប្រឆាំងនៅប៉ាគីស្ថានឈ្នះឆ្នោត

Share

អ្នកជើងឯកកីឡា cricket Imran Khan នៃប្រទេសប៉ាគីស្ថានបានជ័យជម្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ២៥កក្កដា ដែលនាំអោយបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Nawaz Sharif មានរឿងអាស្រូវពុករលួយបាត់បង់ការដឹកនាំរដ្ឋាភិបាល។ 

ការរាប់សន្លឹកឆ្នោត ជិតចាប់ផ្ដើមហើយ តែលទ្ធផលបានបង្ហាញថា លោក Imran Khan និងគណបក្សរបស់លោកបាននាំមុខ ១១៣ មណ្ឌលបោះឆ្នោត ហើយចំណែកអតីតនាយករដ្ឋមន្ត្រី Nawaz Sharif បានកាន់កាប់ ៦៦មណ្ឌល ។

គណបក្សប្រឆាំងមួយទៀតរបស់កូនលោកស្រី Benazir Bhutto បានឈ្នះ ៣៩ មណ្ឌល។

ប្រជាជនប៉ាគីស្ថាន ១០៦លាននាក់ មានឈ្មោះបោះឆ្នោត ។ នៅក្នុងការបោះឆ្នោតនេះ អាជ្ញាធរបានដាក់ពង្រាយកងទ័ព ៣៧១ពាន់នាក់៕

 

Share

ព័ត៌មានទាក់ទង

Image