en     km
en     km

វេណេហ្សូអេឡា៖IMF ព្រមានថាអតិផរណាផ្ទុះឡើង១លានភាគរយនៅចុងឆ្នាំ២០១៨

Share

មូលនិធិរូបប័ណ្ណអន្តរជាតិ IMF បានធ្វើការព្រមានថាប្រទេសវេណេហ្សូអេឡានឹងផ្ទុះអតិផរណា ១លានភាគរយ នៅចុងឆ្នាំ២០១៨ ដែលនាំអោយសេដ្ឋកិច្ចប្រទេសនេះ ក្រឡាប់ ហើយធ្វើអោយសង្គមចលាចល។

ការព្យាករណ៍របស់ IMF ធ្វើឡើងស្របពេលដែលស្ថានភាពសេដ្ឋកិច្ចប្រទេសនេះ បានកំពុងដាំក្បាលចុះ ធ្វើអោយប្រាក់របស់ប្រទេសវេណេហ្សូអេឡា គ្មានតំលៃទាល់តែនៅក្នុងការដោះដូរទំនិញក្នុងស្រុក និងប្រទេសជិតខាង។

តាមសេចក្ដីរាយការណ៍ស្ថានភាពក្រដាសប្រាក់ Bolivar កាន់តែអស់តម្លៃតាំងពីខែមេសា ឆ្នាំ ២០១៨ គឺវាផ្ទុះឡើង ២៣៥ភាគរយ មុនបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ ៩ឧសភា ដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។

ការផ្ទុះឡើងអតិផរណាដ៏កំហុកនេះ ចំពេលពលរដ្ឋប្រទេសនេះ បានសម្រុកចាកចេញពីប្រទេសទៅនៅប្រទេសជិតខាងដើម្បីសុំជ្រកកោនផ្នែកសេដ្ឋកិច្ច និងនយោបាយ។

តាមសេចក្ដីរាយការណ៍របស់កាសែត The Times of India  ពលរដ្ឋបានចាកចេញទៅប្រទេសកូឡំប៊ី ប្រេស៊ីល និងប៉េរូ បានហក់ឡើង ជាង ១លាននាក់ ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិបត្តិ នៅចុងឆ្នាំ ២០១៦ ដោយសារលោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូ រំលាយសភារបស់ក្រុមប្រឆាំង។

ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៩ឧសភា មិនទទួលស្គាល់ទូលំទូលាយពីសហគមន៍អន្តរជាតិនោះទេ។សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសកាណាដា និងប្រទេសសម្ព័ន្ធអាមេរិកឡាទីន ក៏កាត់បន្ថយកម្រិតការទូតជាមួយប្រទេសនេះដែរ។ បច្ចុប្បន្ន ប្រទេសវេណេហ្សូអេឡាកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕ ​

 

 

Share

ព័ត៌មានទាក់ទង

Image