en     km
en     km

ទូតអាមេរិកព្រមានពលរដ្ឋខ្លួនកុំឱ្យមកក្បែរកន្លែងការប្រមូលផ្ដុំគ្នានៅថ្ងៃបោះឆ្នោត

Share

ភ្នំពេញ៖ ស្ថានទូតមេរិកប្រចំានៅកម្ពុជាប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួន​មានការ​ប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរនៅថ្ងៃបោះឆ្នោតព្រោះអាចនឹងមានការប្រមូលផ្តុំបាតុកម្ម។

នៅថ្ងៃនេះស្ថានទូតអាមេរិកប្រចំានៅកម្ពុជាបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដោយជូនដំណឹងដល់ប្រជាពលរដ្ឋ​អាមេរិកដែលរស់នៅនិងមានបំណង​ធ្វើដំណើរ​មក​កម្ពុជាឱ្យមានការប្រុងប្រយ័ត្ននៅថ្ងៃទី ២៩ ខែកក្កដា ជាព្រឹត្តិការណ៍បោះឆ្នោតដែល​នឹងអាចមាន​ការប្រមូល​ផ្តុំបា​តុ​កម្មនំាឱ្យប៉ះពាលដល់សន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន។

ស្ថានទូតនេះ លើកទឹកចិត្តឱ្យពលរដ្ឋជៀសវាងកន្លែងមនុស្សប្រមូលផ្តុំ ឬកន្លែងបាតុកម្ម និងជៀសវាងការធ្វើដំណើរលើដងផ្លូវព្រោះអាចនឹងមានការកកស្ទះចរាចរណ៍។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនំាពាក្យក្រសួងមហាផ្ទៃ ជឿថា នឹងគ្មានការបាតុកម្ម​នៅ​ថ្ងៃ​បោះឆ្នោតនោះទេ។​ ប៉ុន្តែបើមានក៏មានបាតុករមួយក្តាប់តូចប៉ុណ្ណោះ។

លោក ខៀវ សុភ័គ៖ 

 

នៅថ្ងៃបោះឆ្នោតអាជ្ញាធរនឹងត្រៀមកងកម្លំាងប្រដាប់អាវុធប្រមាណ ១០ ម៉ឺននាក់ ដើម្បី​ការ​ពារ​សន្តិសុខសណ្តាប់នៅក្បែរការិយាល័យបោះឆ្នោតនៅទូទំាងប្រទេស៕

 

Share

ព័ត៌មានទាក់ទង

Image