en     km
en     km

ក្រុមប្រឹក្សាសន្តិសុខ UN ស្នើឱ្យរដ្ឋាភិបាលភូមាសម្រួលឱ្យពួករ៉ូហ៊ីងយ៉ាត្រឡប់មកវិញ

Share

ក្រុមប្រឹក្សាសន្តុសុខអង្គការសហប្រជាជាតិបានស្នើអោយរដ្ឋាភិបាលភូមាបន្ធូរបន្ថយភាពតានតឹង ហើយត្រូវរៀបចំអោយមានមាតុភូមិនិវត្តន៍ សហគមន៍មូស្លីមរ៉ូហ៊ីងយ៉ាត្រឡប់មក សហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព។

តាមទីភ្នាក់ងារសារព័ត៌មាន AFP សេចក្ដីអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ ១៥ប្រទេសនេះ ធ្វើ់ឡើងកាលពីថ្ងៃ ចន្ទ ទី ២៣កក្កដា ដោយការប្រជុំបិទទ្វារ។

ជាមួយគ្នាក្រុមប្រឹក្សាក៏បានអំពាវនាវរកជំនួយសេដ្ឋកិច្ច ថ្នាំពេទ្យ និងស្បៀងជាបន្ទាន់សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ តាមប្រភពដដែល ក្រុមប្រឹក្សាក៏បានស្នើអោយមានការស៊ើបអង្កេតជាមួយដែរ ដោយធ្វើឡើងក្រុមឯករាជ្យដើម្បីសា្រវជា្រវករណីឃាតកម្មលើសហគមន៍នេះ។

ទាក់ទិនរឿងនេះ បេសកជនប្រទេសភូមាដែលត្រូវកោះហៅមកស្ដាប់នៃកិច្ចប្រជុំបានថ្លែងថា រដ្ឋាភិបាលរបស់លោកពិតស្វាគមន៍ការវិលមកវិញរបស់សហគមន៍រ៉ូហ៊ីងយ៉ាដែរ។

ចាប់តាំងពីមានការបាយបង្រ្កាបដោយពួកយោធាកាលពីខែសីហា ឆ្នាំ២០១៧ ទៅលើសគមន៍រ៉ូហ៊ីងយ៉ា ក្រោមលេសបង្រ្កាបពួកបះបោរ ឃើញថា សហគមន៍័នេះ ស្លាប់ជាច្រើនពាន់នាក់ និងភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស បានកើនឡើង ៧រយពាន់នាក់ ៕

Share

ព័ត៌មានទាក់ទង

Image