en     km
en     km

កម្ពុជា​ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​តំណាង​ UN​ ថា​ ជា​ការ​គាំទ្រ​អំពើ​វិច្ឆេទកម្ម​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​ នៃ​រាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​វាយប្រហារ​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ អ្នក​រា​ការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​លើក​ឡើង​អំពី​ការ​ភ័យ​ខ្លាច​របស់​លោកស្រី​ ថា​មានការ​គំរាមកំហែង​អ្នកបោះឆ្នោត​ គឺជា​ការ​គាំទ្រ​ អំពើ​ វិច្ឆេទកម្ម​ លើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​លោក​ រឿ​ន​ឬ​ទ្ធី​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​លិខិត​ប្រតិកម្ម​របស់​ក្រសួងការបរទេស​កម្ពុជា​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ម្សិលមិញ​នេះ​ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើងជា​ច្រើន​ពី​ការ​គំរាមកំហែង​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ហើយ​ការ​បង្ខិតបង្ខំ​ បោះ​ឆ្នោត​ឱ្យ​គណបក្សកាន់អំណាច​ដែល​តំណាង​ UN​ រូប​នេះ​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ករណី​នេះ​ជា​បន្ទាន់​។​ សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​បាន​បង្ហាញ​នូវ​ប្រតិកម្ម​របស់​ខ្លួន​ដូច​ខាងក្រោម​នេះ​៖​

​កម្ពុជា​សូម​ធ្វើការ​ឆ្លើយ​តប​នៅ​ការ​កត់សម្គាល់​របស់​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ ដោយ​ចាត់​ទុក​ថា​ ស្ដ្រី​តំណាង​ UN​ រូប​នេះ​ ដើរតួ​នាទី​លម្អៀង​ នឹង​កំពុង​ធ្វើ​បុរេវិនិច្ឆ័យ​មុន​ស្ថានការណ៍​មក​ដល់​ ហើយ​ថា​ ការ​ព្រួយបារម្ភ​របស់​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ ហាក់ដូចជា​កំពុង​តែ​សម្រួល​ អោយ​មាន​យុទ្ធនាការ​របស់​លោក​ សម​ រ​ង្ស៊ី​ និង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្វែងរក​ក្រុម​បះបោរ​ ដើម្បី​ធ្វើ​ វិច្ឆេទកម្ម​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​ការ​លើកទឹកចិត្ដ​ការ​ធ្វើ​ពហិការ​បោះ​ឆ្នោត​។​

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ បាន​បញ្ជាក់​ទៀត​ថា​ កម្ពុជា​ មិនមែន​ដូច​ប្រទេស​ដទៃ​នោះ​ទេ​ គឺ​មិន​បាន​ជំរុញ​ ឬ​បង្កើត​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ជន​ណា​ ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ​ ។​ តែ​ផ្ទុយ​ទៅ​វិញ​ច្បាប់បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា​ បាន​ចែង​ពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ ជន​ណា​ដែល​រារាំង​ មិន​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​។​ ក្នុង​ន័យ​នេះ​ទៀត​ ក្រសួងការបរទេស​កម្ពុជា​ វាយតម្លៃ​ថា​ អ្នករាយការណ៍​ពិសេស​ រូប​នេះ​បាន​បំភ្លេច​ចោល​ទ​ង្វើ​របស់​លោក​ សម​ រ​ង្ស៊ី​ និង​បក្សពួក​របស់​គាត់​ ដែល​អំពាវនាវ​ឲ្យ​មាន​ ឧទ្ទាម​កម្ម​ យោធា​ ប្រឆាំង​រដ្ឋាភិបាល​ និង​ជំរុញ​ឲ្យ​មាន​ចលនា​ជាតិនិយម​ ប្រឆាំង​ប្រទេស​ចិន​ ដែល​ជា​ទ​ង្វើ​រើសអើង​ជាតិ​សាសន៍​ ហើយ​បង្ក​ឲ្យ​ខូច​ទំនាក់ទំនង​ ដោយ​សន្ដិវិធី​ជាមួយ​ និង​ប្រទេស​ជិតខាង​ ។​ ទ​ង្វើ​របស់​លោក​ សម​ រ​ង្ស៊ី​ មិន​បាន​ប្រកាន់ខ្ជាប់​នូវ​តុល្យភាព​ ប្រជាធិបតេយ្យ​នោះ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​ គួរតែ​ត្រូវ​បាន​ថ្កោលទោស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​ ដោយ​មើលឃើញ​ ដូចនេះ​ ក្រសួងការបរទេស​ មានការ​សោកស្ដាយ​ជា​ខ្លាំង​ ដែល​អ្នករាយការណ៍​ពិសេស​រូប​នេះ​ មិន​បាន​និយាយ​ថ្កោលទោស​អំពី​ក្រុម​មួយ​កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ព្រោះតែ​ក្រុមប្រឆាំង​ បាន​កំពុង​តែ​បំផ្លាញ​ស្ថិរភាព​ ការ​អភិវឌ្ឍ​ នៅ​កម្ពុជា​។​

​ជា​ថ្មី​ម្ដងទៀត​ក្រសួងការបរទេស​ សូម​ទទូច​ដល់​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ វិន័យ​ របស់​ខ្លួន​ ក្នុង​ឋានៈ​ជា​អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​។​ ក្នុង​លិខិត​របស់​ក្រសួងការបរទេស​ដដែល​នេះ​ ក៏​បាន​រំ​ឮ​ក​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​ នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​ធានា​ចំពោះ​ពលរដ្ឋ​កម្ពុជា​ ទាំងអស់​ ទោះបី​បម្រើ​ការងារ​នៅ​ស្ថាប័ន​សាធារណៈ​ ឬ​ស្ថាប័ន​ណា​ក៏​ដោយ​ គឺ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​នយោបាយ​ និង​សង្គម​នោះ​ទេ​។​

​លោកស្រី​រ៉ូ​ណា​ល​ស្មិត​ គឺជា​តំណាង​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​មក​សិក្សា​និង​វាយតម្លៃ​ ដោយ​ផ្ទាល់​ស្ថានការណ៍​សិទ្ធិ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​មួយ​ឆ្នាំ​ ២​ដង​។​ កាលពី​លោកស្រី​មក​កាន់​កម្ពុជា​ កាលពី​ថ្មីៗ​ គឺ​មុន​យុទ្ធនាការ​បោះ​ឆ្នោត​ ចាប់ផ្ដើម​ លោកស្រី​បាន​ ប្រាប់​កម្ពុជា​ថា​ ការ​បោះ​ឆ្នោត​នឹង​មិន​មាន​ភាព​សុច្ចរិត​ នោះ​ទេ​ បើ​បក្ស​ប្រឆាំង​ធំ​មួយ​ ត្រូវ​បាន​គេ​ ឃា​ឃាំង​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​។​ លោកស្រី​ ក៏​បាន​ហៅ​ប្រជាធិបតេយ្យ​នៅ​ កម្ពុជា​ បាន​ធ្លាក់​ដល់​ចំណុច​គ្រោះថ្នាក់​។​ ជា​ថ្មី​ម្ដងទៀត​ លោកស្រី​ បាន​ស​សេរ​លើ​ Page​ ហ្វេ​ស​ប៊ុ​ក​ របស់​ ការិយាល័យ​សិ​ទិ្ធ​មនុស្ស​ នៅ​កម្ពុជា​ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ ជួយ​ថ្កោលទោស​ ជន​ណា​ដើរ​គំរាមកំហែង​ អ្នក​ដែល​មិន​ចង់ទៅ​បោះ​ឆ្នោត​ ហើយ​ សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​។​

​នៅ​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​សោ​រិ៍​ ទី​ ២១​ កក្កដា​ លោក​ សួ​ស​យ៉ា​រ៉ា​ អ្នកនាំពាក្យ​ បក្ស​កាន់​អំណាច​ បាន​ហៅ​លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ ថា​ ជា​មេធាវី​អោយ​ក្រុមប្រឆាំង​។​ លោក​ថា​ លោកស្រី​គួរ​លាលែង​ពី​តំណែង​តំណាង​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នេះ​ទៅ​។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៣​ លោក​ ឌឹ​ម​ សុ​វ​ណ្ណា​រុំ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​បាន​វាយប្រហារ​ តំណាង​អង្គការសហប្រជាជាតិ​នេះ​ដែរ​។​ លោក​ថា​ លោកស្រី​ រ៉ូ​ណា​ល​ស្មិត​ មិន​បាន​សិក្សា​ស៊ីជម្រៅ​អំពី​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ​។​

​ការ​ឃោសនា​ បោះ​ឆ្នោត​ ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ ហើយ​ គឺ​នៅ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​ គណបក្ស​ទាំងអស់​ សុទ្ធតែ​មាន​សិទ្ធិ​ បញ្ចេញ​សកម្មភាព​ឃោ​នា​ស​ដើម្បី​ទាក់ទាញ​ អ្នកបោះឆ្នោត​។​តែ​ បើ​តាម​អ្នក​សង្កេតការណ៍​ បក្ស​មួយ​ចំនួន​ លើកលែងតែ​បក្ស​កាន់​អំណាច​ គឺ​បក្ស​ទាំងនោះ​ សឹង​រក​អ្នក​ជួយ​ហែរ​ក្បួន​របស់​ខ្លួន​ស្ទើរ​មិន​បាន​ហើយ​ម្យ៉ាងទៀត​ ចរន្ត​ពីរ​កំពុង​ដើរ​ ប​ញ្ជ្រា​ស់ទិស​គ្នា​ គឺ​មួយ​សម្ដែង​ការ​ពេញ​នឹង​ការ​បោះ​ឆ្នោត​ តែ​មួយទៀត​ត្រៀម​ធ្វើ​ពហិការ​។​ លោក​បណ្ឌិត​ មាស​ នី​ អ្នកវិភាគ​ បញ្ហា​សង្គម​ និង​នយោបាយ​ មើលឃើញ​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​ មិន​ស្ថិត​ក្នុង​បេះដូង​អ្នកបោះឆ្នោត​ គ្រប់ៗ​គ្នា​នោះ​ទេ​ ព្រោះតែ​បរិយាកាស​នយោបាយ​។​ លោក​ថា​អ្នក​ឈ្នះ​ដឹង​ពិត​ថា​ខ្លួន​គេ​កំពុង​តែ​ឈ្នះ​ហើយ​ អ្នកខ្លះ​ដឹង​ថា​ខ្លួន​មិន​ទទួល​បាន​អាសនៈ​ក៏​ដឹងខ្លួន​ដែរ​។​ លោក​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ធ្វើ​ឡើង​ដោយ​គ្រាន់តែ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។​

​យ៉ាងនេះ​ក្ដី​មានការ​ព្យាករណ៍​ថា​អ្នក​ចេញពី​ទៅ​បោះ​ឆ្នោត​ទំនង​មាន​អា​ត្រា​លើស​ពី​៥០​ភាគរយ​ឡើង​ទៅ​ ទោះជា​ក្រុមប្រឆាំង​ ខិតខំ​អំពាវនាវ​អោយ​មានការ​ធ្វើ​ពហិការ​ ក៏​ដោយ​។​ ជាមួយ​គ្នា​នេះ​ ការ​បោះ​ឆ្នោត​លើក​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ ក្រសែភ្នែក​សហគមន៍​ ចម្រុះ​គ្នា​ គឺ​ក្រុម​ខ្លះ​ រង់ចាំ​ថា​ ឲ្យ​តែ​ការ​បោះ​ឆ្នោត​ ចប់​សព្វគ្រប់​គឺ​ខ្លួន​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ឡើយ​។​ ក្រុម​នេះ​មាន​សហភាព​អឺរ៉ុប​ ២៧​ប្រទេស​ ប្រទេស​អង់គ្លេស​ ប្រទេស​ អូស្ត្រាលី​ កា​ណា​ដា​ និង​សហរដ្ឋអាមេរិក​។​ ចំណែក​សហគមន៍​អន្តរជាតិ​មួយ​ក្រុម​ទៀត​ដែល​ត្រៀម​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នេះ​មាន​ ដូច​ជា​ប្រទេស​ចិន​ រុ​ស្ស៊ី​ វៀតណាម​ ជាដើម​៕​

Share

ព័ត៌មានទាក់ទង

Image