en     km
en     km

កូរ៉េខាងត្បូងរំលាយរបាំងព្រំដែនខណៈកូរ៉េខាងជើងបំផ្លាញទីតាំងសាកល្បងរ៉ូក្កែតនិងនុយក្លេអ៊ែរ

Share

ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េចាប់ផ្ដើម​ធូរស្រាលបន្ថែមទៀតហើយ ចាប់ពីថ្ងៃនេះ ដោយសារតែ ប្រទេសបងប្អូននឹងគ្នា កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានឈានដល់កម្រិតមួយទៀតដែលជាធ្វើអោយពិភពចាប់អារម្មណ៍ជាខ្លាំងគឺកូរ៉េខាងត្បូងចាប់ផ្ដើមរំលាយរបាំងមួយចំនួនតាមព្រំដែនជាប់កូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាងរំលាយការដ្ឋានសាកល្បងគ្រាប់រ៉ូក្កែត និងអាវុធនុយក្លេអ៊ែរមួយកន្លែងនៅភាគពាយ័ព្យប្រទេស។

តាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារនេះថា ឧបករណ៍ការពារ និងរបាំងតាមព្រំដែនមួយចំនួននឹងត្រូវរំលាយឆាប់ៗនេះ ហើយប្រយោជន៍អោយស្ថានការណ៍ឧបទ្វីបឆ្លើយតបនឹងកិច្ចព្រមព្រៀងរវាង        មេដឹកនាំទាំងពីរដែលបានជួបគ្នាកាលពីចុងខែ មេសា ឆ្នាំ២០១៨។

តាមប្រភពដដែល ក្រុងសេអ៊ូលនឹងកាត់បន្ថយវត្តមានកងទ័ពនិងគ្រឿងយុទ្ធភណ្ឌនៅតាមព្រំដែនទៀងផង។ ដោយឡែកកាសែតអាមេរិក The  New York Times បានចុះផ្សាយថា កាលពីថ្ងៃចន្ទថា ក្រុងព្យុងយ៉ាងចាប់ផ្ដើមរំលាយចោលមួយកន្លែង ហើយនូវទីតាំងសម្រាប់ធ្វើការសាកល្បង អាវុធនុយក្លអ៊ែរ ដែលជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងរវាង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំធ្វើឡើងក្នុងជំនួបកំពូល កាលពីថ្ងៃទី ១២មិថុនា នៅប្រទេសសិង្ហបុរី។

ការបំផ្លាញទីតាំងសាកល្បងគ្រាប់រ៉ូក្កែត និងអាវុធនុយក្លេអ៊ែរនៅស្ថានីយផ្កាយរណប Sohae នេះ ត្រូវបានផ្កាយរណបស៊ើបការណ៍អាមេរិកចាប់រូបភាពបាន។

អ្នកជំនាញកម្មវិធីអាវុធនុក្លេអ៊ែររបស់អាមេរិក លោក Joseph  Bermudez  បាននិយាយថា រូបភាពនៃការបំផ្លាញនេះ ក៏ត្រូវបានមើលឃើញលើ Weside 38 របស់កូរ៉េខាងជើងដែរ។ អ្នកជំនាញអាមេរិកបញ្ជាក់ថា ការបំផ្លាញទីតាំងសាកល្បងអាវុធដ៏សំខាន់នេះ គឺជាការចាប់ផ្ដើមអនុវត្តការបេជ្ញារបស់មេដឹកនាំគីមជុងអ៊ុន។ តែបែបនេះក្ដី អ្នកសង្កេតការណ៍នៅតែបង្ហាញសុទិដ្ឋិនិយមដោយការប្រុងប្រយ័ត្ន។តែយ៉ាងណាក៏ដោយសម្រាប់ក្រុងវ៉ាស៊ីនតោនបើទោះបីស្វាគមន៍ចំពោះក្រុងយ៉ាងក៏ដោយ គឺនៅតែព្រមានថា ការលុបចោលការដាក់ទណ្ឌកម្មទាំងស្រុងនៅពេលនេះ    មិនអាចធ្វើបានទេ។

កាលពីសប្ដាហ៍មុន លោករដ្ឋមន្ត្រីការបរទេសអាមេរិក​Mike Pompeo ដែលបានថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តសុខ អង្គការសហប្រជាជាតិនៅក្រុងញូវ យ៉ក បានលើកឡើងថា អាមេរិក នៅតែសន្យា និងបន្តជំរុញអោយរុស្ស៊ី និងចិនបន្តរក្សាអោយបានការដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាងបន្តទៀត ហើយអាចលុបចោលវិញលុះត្រា តែការបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែរត្រូវបានអនុវត្តជាក់ស្ដែង ហើយទាំងស្រុងជាមុនសិន។

ចាប់តាំងពីឆ្នាំ ២០០៦មក កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធប្រល័យលោកនេះមាន ចំនួន ៦លើកមកហើយ ។ អាវុធប្រភេទនេះ ត្រូវបាន ហាមធ្វើការសាយភាយ។ នេះបើយោងតាមច្បាប់របស់អង្គការសហប្រជាជាតិ៕

Share

ព័ត៌មានទាក់ទង

Image