en     km
en     km

សម្ដេចហ៊ុនសែន៖ជនណាថាទឹកខ្មៅមានសារធាតុពលបណ្ដាលឱ្យស្លាប់ ត្រូវផ្តន្ទាទោស  

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានថ្លែងទៅកាន់អ្នកដែលបំផុសបំផុលព័ត៌មានមិនពិតថា ទឹកខ្មៅដែលជ្រលក់ក្នុងពេលបោះឆ្នោតជាតិខាងមុខ នឹងបណ្ដាលឱ្យអ្នកជ្រលក់ស្លាប់ក្នុងពេល២៤នោះ នឹងមិនត្រូវបានអត់ឱនឱ្យជាដាច់ខាត។ ការថ្លែងនេះ ធ្វើឡើងនៅពិធីសម្ភោធស្ពានអាកាសផ្សារដីហុយ នៅព្រឹកថ្ងៃ២ កក្កដានេះ។

សម្ដេចហ៊ុន សែន  មានប្រសាសន៍បន្តថា ថ្មីៗនេះ នៅលើបណ្ដាញសង្គមមួយចំនួន មានការផ្សាយព័ត៌មានដែលថា នៅក្នុងពេលបោះឆ្នោតសភានីតិកាលទី៦ ខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទដែលនឹងយកមកប្រើគឺ ទឹកខ្មៅជ្រលក់ដៃធម្មតា និង ទឹកខ្មៅដែលជ្រលក់ដៃហើយ នឹងស្លាប់ភ្លាមក្នុងរយៈពេល២៤ម៉ោង។

សំឡេង សម្តេច ហ៊ុន សែន៖ 

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ព័ត៌មានទាំងនេះ ជាព័ត៌មានបោកប្រាស់ ដែលបង្កប់ដោយចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងចេតនាញុះញង់មិនឱ្យពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោត ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងប្រើម៉ាស៊ីនចាប់ទីតាំងរបស់អ្នកចុះផ្សាយព័ត៌មានទាំងនោះ  ហើយចាប់ខ្លួនភ្លាមៗ ព្រោះនេះជាការបង្កបញ្ហាក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ ហើយមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ ហើយនេះក៏ជាទោសក្បត់ជាតិមួយផងដែរ។

គួររំលឹកផងដែរថា មុនពេលការបោះឆ្នោតសភានីតិកាលទី ៦ មកដល់ មានភាពចម្រោងចម្រាស់ជាច្រើនពាក់ព័ន្ធនឹងទឹកថ្នាំជ្រលក់ដៃនេះ។ ជាក់ស្ដែង អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោក គឹម សន្តិភាព បង្ហាញថា អ្នកដែលមិនបានទៅបោះឆ្នោត ហើយជ្រលក់ទឹកខ្មៅផ្សេងៗ ដើម្បីបន្លំថាខ្លួនទៅបោះឆ្នោតនោះ​ ជាអំពើទុច្ចរិត ដែលជាការបង្កការភ័ន្តច្រឡំដល់ចំនួនអ្នកបោះឆ្នោតពិតប្រាកដ។ លោក​ព្រមាន​ថា អ្នក​ដែល​ប្រព្រឹត្តិ​អំពើបែបនេះ នឹង​ត្រូវ​ទទួលខុសត្រូវចំពោះមុខច្បាប់។

ស្របគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបែបនេះដែរ កាលពីចុងខែឧសភា ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ សម្ដេចថា ការ​ទៅ​បោះឆ្នោត ឬមិនទៅបោះឆ្នោត ​ជា​សិទ្ធិរបស់​ពលរដ្ឋ ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណាមិនទៅបោះឆ្នោត ហើយ​ប្រើ​ទឹកខ្មៅ​ក្លែងក្លាយជ្រលក់​ម្រាមដៃ ដើម្បី​គេចវេះ​មិន​ទៅ​បោះឆ្នោត​ខាងមុខ គឺជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ដោយ​មិន​អាច​អនុគ្រោះ​បាន​ឡើយ៕

Share

ព័ត៌មានទាក់ទង

Image