វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅឆ្នាំ ២០១៨នេះ នឹងរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ធ្វើឡើងនៅថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មទីបួន”។
អ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ Asia Pacific បានលើកឡើងថា មន្រ្តីរដ្ឋាភិបាលអាស៊ាន ៧០ រូប និងអ្នកដឹកនាំអាជីវកម្មចំនួន ៥៥០នាក់ នឹងមានវត្តមាននៅក្នុងវេទិកានេះ ហើយពួកគេនឹងចែករំលែកជុំវិញបដិវត្តន៍ឧស្សាហកម្មទីបួន និងអនាគតនៃការងារ។
ការបញ្ចូលអ្នកដឹកនាំអាជីវកម្ម និងសហគ្រិនជោគជ័យទៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិ និងថ្នាក់តំបន់នៅពេលនេះ គឺមានគោលបំណងផ្ដល់នូវការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងតំបន់អាស៊ាន។
សូមជម្រាបដែរថា កាលពីឆ្នាំ២០១៧ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “យុវជន បច្ចេកវិទ្យា និងកំណើន” ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ពាណិជ្ជករ និង សាស្ត្រាចារ្យល្បីៗ នៅទូទាំងពិភពលោក៕