en     km
en     km

ក្រសួងធនធានទឹក៖ បាតុភូត ២ប្រភេទនឹងធ្វើឲ្យកម្ពុជាធា្លក់ភ្លៀងខ្លាំង

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុ ក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា ដែលនឹងមានភ្លៀងធ្លាក់ខ្លាំងនៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពភ្លៀងធ្លាក់ខ្លាំងនេះ គឺបណ្តាលមកពី បាតុភូតធម្មជាតិ ២ យ៉ាងដែលធ្វើឲ្យមានសម្ពាធ ដល់អាកាសធាតុនៅកម្ពុជា។

បើយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងដដែលនេះ ដែលចុះផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ បាតុភូតចំនួន ២ នោះ គឺបណ្តាលមកពី៖

-ខ្យល់មូសុងនិរតីកំពុងបង្កើនឥទ្ធិពលសារជាថ្មីឡើងវិញមកលើតំបន់មាត់សមុទ្រ។

-ជ្រលងសម្ពាធទាបកំពុងអូសបន្លាយកាត់ក្របខ័ណ្ឌប្រទេស។

បើយោងទៅតាមការព្យាករនេះ បាតុភូតធម្មជាតិទាំងពីខាងលើនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨៕

Share

ព័ត៌មានទាក់ទង

Image