en     km
en     km

ក្រុមបាល់ទាត់អាល្លឺម៉ង់៖ ពួកយើងនឹងត្រឡប់មកជាជើងខ្លាំងវិញជាថ្មី 

Share

World Cup៖ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ បានធ្វើឲ្យប្រិយមិត្តគាំទ្រខ្លួនជុំវិញពិភពលោក ខកចិត្តមិន​ស្ទើរ ខណៈ ដែលក្រុមឥន្ទ្រី​ស ម៉ិកសិកូ បំបែករនាំងការពាររបស់ក្រុមឥន្ទី្រដែក អាល្លឺម៉ង់ ក្នុងលទ្ធផល ១ ទល់ និង ០។ នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC ។

ជ័យជម្នះ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះ គឺធ្វើឡើងបន្ទាប់ពី កីឡាករម៉ិក សិកូ  Hirving Lozano ស៊ុតបញ្ជូលទី នៅក្នុងនាទី ៣៥ រួចប្រើទម្រង់លេងបិទ ១០ នាក់ខាងក្រោម មិនឲ្យអាល្លឺម៉ង់តដៃវិញរហូតដល់​ចប់តង់រយៈពេល ៩០ នាទី។

អ្នកវិភាគបាល់ទាត់មួយចំនួនបង្ហាញថា ទម្រង់លេងរបស់អាល្លឺម៉ង់ឆ្នាំនេះ នឹងមិនអាចក្លាយជាជើងឯកការពារ​តំណែង​របស់ខ្លួនបានឡើយដោយសំអាងថា កីឡាកររបស់អាល្លឺម៉ង់មួយចំនួនហាក់បង្ហាញទម្រង់លេងមិនល្អ​មុនការប្រកួតដណ្តើមពានរង្វាន់ពិភពលោកនេះ។

យ៉ាងណាក៏ដោយ អាល្លឺម៉ង់បានផ្ញើសារដល់អ្នកគាំទ្ររបស់ខ្លួនថា អាល្លឺម៉ង់នឹងក្លាយជាខ្លាជាថ្មីនៅទឹកដីរុស្សីនេះ នៅការប្រកួតក្រោយទៀត ដែលក្រុមបាល់ទាត់អាលឺម៉ង់នឹងជួបជាមួយក្រុមកីឡាករជម្រើសអ៊ុយ​ អ៊ែត នៅសប្តាហ៍​វគ្គក្នុងពូល។

សូមបញ្ជាក់ថា ប្រទេសអាល្លឺម៉ងគឺជាក្រុមដែលដណ្តើមពានរង្វាន់ជាមួយអាហ្សង់ទីនកាលពី World Cup ឆ្នាំ ២០១៤ ប្រទេសប្រេស៊ីល តែការប្រកួតបើកឆាកWorld Cup ឆ្នាំ​២០១៨ នៅរុស្សីនេះ ក្រុមការពារតំណែង​ជើងឯកបែរជាចាញ់ក្រោមស្នាដៃរបស់ម៉ិកសិកូ ក្នុងលទ្ធផល ១ ទល់និង ០ ទៅវិញ៕ 

សូមមើលការប្រកួតហាយឡាយ៖  

 

Share

ព័ត៌មានទាក់ទង

Image