en     km
en     km

គ.ជ.ប អំពាវនាវ​ថៅកែរោងចក្រនិងម្ចាស់អាជីវកម្មជួយសម្រួលនិយោជិតទៅបោះឆ្នោត

Share

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសឱ្យថៅកែរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាននានា បង្កលក្ខណៈងាយស្រួលដោយអនុញ្ញាតិឱ្យនិយោជិតរបស់ខ្លួនទៅបោះឆ្នោតជាតិឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សេចក្ដីអំពាវនាវ​រ​បស់គ.ជ.ប ធ្វើឡើងនៅក្នុងសេចក្ដីប្រកាសចុះនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨ ។

ខ្លឹមសារដើមរបស់ គ.ជ.ប បញ្ជាក់ថា៖ «ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានទៅ  បោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាម ឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត»។

នៅក្នុងសេចក្ដីអំពាវនាវនេះ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋា និងគ្រឹះស្ថានទាំងអស់នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកំណត់៕

Share

ព័ត៌មានទាក់ទង

Image