en     km
en     km

ព្រះសង្ឃ ស្រិល​ វ​ណ្ណា មានរឿងអាស្រូវស្នេហាត្រូវបានអនុញ្ញតិត្រឡប់ទៅផ្ទះវិញ

Share

លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យបានឱ្យវិទ្យុស្រ្ដីដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៨នេះ ថាព្រះសង្ឃស្រិល​ វ​ណ្ណា ដែលមានរឿងអាស្រូវសេ្នហា ល្បីពេញហ្វេសប៊ុក​ត្រូវបានអនុញ្ញតិអោយវិលទៅលំនៅដ្ឋានរបស់ឪពុកម្ដាយវិញហើយ។

តាមលោកស្នងការ ការនាំខ្លួនព្រះសង្ឃក្រោយចាប់ផ្សឹកមកាន់​ស្នងការ​នគរបាល​ខេត្ត ​គឺ​ដើម្បីការពារ​សុវត្ថិភាព​របស់អតីតសង្ឃនេះ។

លោកស្រិល​ វ​ណ្ណា ជាព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​និង​អនុគណៈ​ក្រុង​សិរី​សោភ័ណខេត្តមានបន្ទាយមានជ័យ។ ការចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើធ្វើឡើងក្រោយពីបែកធ្លាយមានស្នេហាជាមួយនិងនារីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ ក្រុងប៉ោយប៉ែត។

តាមសម្ដីមន្រ្ដីនគរបាលខេត្តដដែលនេះ បញ្ជាក់ថា ​ការ​ពិត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ​ ស្រិល​ វ​ណ្ណា ​ ហៅ​អៀម​ វ​ណ្ណា​ ដែល​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ មិនមែន​ឃាត់ខ្លួន​នោះ​ទេ ​គឺ​ដឹក​រំដោះ​ការពារ​សុវត្ថិភាព​ខ្លាច​មាន​ផ្ទុះ​ហិង្សា​ណាមួយ​កើតឡើង​ពី​ប្រជាពលរដ្ឋ​ដែល​ចោមរោម​នៅ​បរិ​វេន​ព្រះ​វិហារ​។​

លោក អាត់ ខែម៖«ព្រះសង្ឃ នេះពុំមានអ្នកនណាប្តឹងមកសមត្ថកិច្ចទេ គាត់បានត្រឡប់ទៅផ្ទះវិញហើយ មិនមានបញ្ជូនទៅណាទេ ហើយក៏មិនមានបណ្តឹងជាលិខិតខិត្តិកៈអីដែរ»។

ករណី របស់ព្រះសង្ឃខ្មែរ មានរឿងអាស្រូវ ក្នុងពេល កំពុងជាសង្ឃ មិនមានតែមួយករណីនេះទេ៕

 

Share

ព័ត៌មានទាក់ទង

Image