en     km
en     km

ម៉ាឡេស៊ី៖អតីតជំទាវទីមួយលោកណាជីពចូលបំភ្លឺសំណុំរឿងពុករលួយខណៈមេធាវីលាលែង

Share

 

លោកស្រី Rosmah Mansor ជាភរិយា អតីតនាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ នៅព្រឹកថ្ងៃអង្គារទី៥មិថុនានេះ បានចូលទៅបំភ្លឺនៅស្ថាប័ន ប្រឆាំងអំពើពុករលួយ ខណៈមេធាវីរបស់លោកស្រី និងលោកណាជីពបានលាលែងការពារក្ដីជូនអ្នកទាំងពីរ។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia លោកស្រី Rosmah ត្រូវបានគណៈកម្មាការប្រឆាំងអំពើពុករលួយ កោះហៅចូលខ្លួន ក្នុងសំណុំរឿង របស់លោកណាជីពពាក់ព័ន្ធនឹងការសង្ស័យមួយថាលោកណាជីពបានដកលុយពីធនាគាររដ្ឋ 1MDB ទៅដាក់ក្នុងគណនីរបស់គ្រួសារលោក។

តាមប្រភពដដែលលុយជាង១០លានដុល្លារអាមេរិក គឺជាករណីដែលផ្ដើមអោយលោកស្រី Rosmah ចូលខ្លួនបំភ្លឺ។

លោកណាជីព នាយករដ្ឋមន្ត្រីដែលចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៩ឧសភាកំពុងប្រឈមមុខនឹងការចោទក្នុងសំណុំរឿង កឹប កេងលុយរបស់រដ្ឋ ៦៨១លានដុលា្លរ។ ករណីនេះ លោក ណាជីព បានចូលខ្លួនទៅបំភ្លឺនៅស្ថាប័នប្រឆាំងអំពើពុករលួយចំនួន ២លើកមកហើយ។

យ៉ាងណាក៏ដោយលោកបានច្រានការចោទប្រកាន់មកលើរូបលោក។ លោកចាត់ទុកថា នេះជាយុទ្ធសាស្ត្ររបស់អតីតបក្សប្រឆាំង។

នៅពេលជាមួយគ្នានេះ បណ្ដាញផ្សាយព័ត៌មានChannel News Asia បានចុះផ្សាយថាមេធាវីរបស់គ្រួសារលោកណាជីព បានលាលែងជាអ្នកការពារ ក្ដី សម្រាប់កូនក្ដីទាំងពីររូបនេះ។

មេធាវីបាននិយាយថា ការលាលែងរបស់ពួកគេដោយសារតែ មិនទទួលបាន ការអះអាង ជាក់លាក់ពីលោកណាជីព ហើយម្យ៉ាងទៀតដោយសារករណីច្រើនពេក៕

Share

ព័ត៌មានទាក់ទង

Image