en     km
en     km

សម្ដេច ហ៊ុន សែន ដាស់តឿនទៅមន្រ្ដីថ្នាក់ក្រោមកុំឱ្យធ្វើជាមន្រ្ដីគ្រាប់ល្ពៅ(មានសំឡេង)

Share

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃនេះ បានផ្ញើសារក្រើនរំលឹកដល់មន្រ្ដីថ្នាក់ក្រោមទាំងអស់ អោយចេះសាមគ្គីគ្នា និងមិនត្រូវធ្វើការមួលបង្កាច់មន្រ្ដីដទៃទៀតដើម្បីប្រជែងអំណាចដូចជាមន្រ្ដីគ្រាប់ល្ពៅនោះទេ ។

ការលើកឡើងរបស់សម្ដេច ហ៊ុន​ សែន ដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្ស មន្រ្ដី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

សម្ដេច ហ៊ុន​ សែន បញ្ជាក់នៅក្នុងពិធីនេះ ថា  ​មន្រ្ដីដែលសម្ដេចស្អប់ជាងគេ គឺជាមន្រ្ដីដូចគ្រាប់ល្ពៅ ។

សម្ដេច ហ៊ុន សែន៖«ខ្ញុំគួរតែនិយាយថា មន្រ្ដីរបស់យើងគឺត្រូវមានសាមគ្គីភាព មន្រ្ដីរបស់យើងមិនត្រូវខា្លចទៅជាឧបសគ្គរារាំងរបស់នរណាទាំងអស់ ហើយមន្រ្ដីរបស់យើងក៏មិនត្រូវធ្វើការមួលបង្កាច់មន្រ្ដីដទៃទៀតដើម្បីប្រជែងអំណាចនោះដែរ ដែលខ្ញុំធ្លាប់បាននិទានរឿងទាក់ទងនឹងមន្រ្ដីគ្រាប់ល្ពៅ»។

សម្ដេចបានពន្យល់បន្ដពីលក្ខណៈមន្រ្ដីគ្រាប់ល្ពៅ ៣ប្រភេទ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន!

 

ការ​ថ្លែងណែនាំរបស់សម្ដេច ហ៊ុន សែន ដូចនេះ ចំពេលសម្ដេចដាក់ចិត្តបម្រើរាស្ត្រម្ចាស់ឆ្នោតរយពេល ១០ឆ្នាំទៀត តាមរយការបោះឆ្នោតចុងខែកក្កដា ខាងមុខនេះ ៕ 

Share

ព័ត៌មានទាក់ទង

Image