en     km
en     km

កម្ពុជា-ថៃ ប្ដេជ្ញាជំរុញលំហូរទេសចរទៅវិញទៅមក និងរួមគ្នាទាក់ទាញទេសចរបរទេស

Share

ភ្នំពេញ៖ ថៃនិងកម្ពុជា បានសន្យាថា នឹងជម្រុញឱ្យមានលំហនៃទេសចរណ៍រវាងភាគីទាំងពីរឱ្យមានភាពកាន់តែប្រសើរ និងរួមគ្នាទាក់ទាញភ្ញៀវទេសចរនៃប្រទេសទី ៣បន្ថែម។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតថៃថ្មីប្រចាំកម្ពុជា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ២០១៨។

តាមរយៈការសន្យាជាមួយភាគីថៃនេះ លោក ថោង ខុន សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានការទាក់ទាញបន្ថែមនូវភ្ញៀវទេសចរណ៍បរទេស ដែលពុំទាន់បានមកទស្សនាប្រទេសកម្ពុជានៅឡើយនោះ។ លោកបន្ថែមទៀតថា ថៃសម្បូរទៅដោយកន្លែងទេសចរណ៍បរទេសច្រើន និង ជើងហោះហើរត្រង់ពីប្រទេសជាច្រើននៅលើពិភពលោក។ យ៉ាងណាមិញ កម្ពុជានៅមិនទាន់មានជើងហោះហើរត្រង់ច្រើនដូចប្រទេសថៃនោះទេ។ ដូចនេះហើយ នេះជាឱកាសល្អសម្រាប់ប្រទេសកម្ពុជាដើម្បីទទួលបានភ្ញៀវទេសចរណ៍បរទេសបន្ថែម។

ដោយមើលឃើញថា ភាគីថៃមានបទពិសោធន៍ច្រើនឆ្នាំ លោក ថោង ខុន បានស្នើរឱ្យភាគីថៃជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាក្នុងវិស័យទេសចរនៅកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ទៅលើការសម្រួលការដឹកជញ្ជូនរវាងភ្ញៀវទេសចរ​ និងសម្រួលច្រកទ្វារព្រំដែនអន្តរជាតិទាំងឡាយ ដើម្បីឱ្យភ្ញៀវទេសចរណ៍មកពីប្រទេសថៃងាយស្រួលធ្វើដំណើរមកខ្មែរ និងការធ្វើដំណើរទៅមក។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧ ទេសចរថៃមកកម្ពុជាមានជិត ៤០ម៉ឺននាក់ តែទេសចរកម្ពុជាបានទៅលេងប្រទេសថៃមានជាង ៧០ម៉ឺននាក់ ដែលជាចំនួនច្រើនជាងទេសចរថៃមកលេងកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image