en     km
en     km

ក្រោយបោះឆ្នោត! ប្រធានាធិបតីវេណហ្សូអេឡាស្ថិតក្រោមបណ្ដឹងរបស់ICC ករណីប្រឆាំងមនុស្សជាតិ

Share

អង្គការមួយរបស់អាមេរិកគឺអង្គការរដ្ឋអាមេរិក(OAS) បាននិយាយថា ក្រុមបណ្ដាញស៊ើបអង្កេតអន្តរជាតិឯករាជ្យកំពុងកសាងសំណុំរឿងឧក្រិដ្ឋមួយប្ដឹងលោកប្រធានាធិបតីវេណេហ្សូអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលសំណុំរឿងនេះ ស្ថិតក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ។

តាមបណ្ដាញផ្សាយព័ត៌មាន RTE ក្រុមស៊ើបង្កេតនេះ បានរកឃើញភស្តុតាងជាច្រើន ដែលរដ្ឋអំណាច របស់លោកប្រធានាធិបតីម៉ាឌូរ៉ូជាប់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយការសម្លាប់មនុស្សក្រៅប្រព័ន្ធ។

របាយការណ៍របស់ក្រុមស៊ើបអង្កេតនេះ បានកំណត់អត្តសញ្ញាណការសម្លាប់ក្រៅប្រព័ន្ធ មាន ៨២៩២ករណី ចាប់តាំងពីឆ្នាំ២០១៥ ហើយជនរងគ្រោះភាគច្រើន មកពីក្រុមយុវជនដែលគាំទ្របក្សប្រឆាំង។

អ្នកដឹកនាំក្រុមស៊ើបអង្កេតមកពីប្រទេសអាហ្សង់ទីន លោក Santiago Canton បាននិយាយថា សំណុំរឿងនេះកំពុងរៀបចំបញ្ជូនទៅតុលការឧក្រិដ្ឋកម្មអន្តរជាតិICCដើម្បីសុំអោយដំណើរការរឿងក្ដីនេះរហូតមានការចោទប្រកាន់មេដឹកនាំវេណេហ្សូអេឡា ជាផ្លូវការ។ តាមប្រធានក្រុមស៊ើបអង្កេត សំណុំរឿងនេះមាន៤០០ទំព័រដែល ស្រាវជ្រាវឡើងតាំងពីឆ្នាំ២០១៤។

កាលពីខែកុម្ភៈ ប្រធានការិយាល័យរដ្ឋអាជ្ញា Fatou Bensouda បាននិយាយ ថា ការិយាល័យ របស់លោកស្រីបានទទួល បណ្ដឹងប្រឆាំងលោកម៉ាឌូរ៉ូតាំងពីខែ មេសា ឆ្នាំ ២០១៧។ តែលោកថា បើភស្តុតាងគ្រប់គ្រាន់ គឺសំណុំរឿងនេះនឹងបើកដំណើរការនីតិវិធីសវនាការ។

សូមជម្រាបថា ប្រទេសវេណេហ្សូអេឡា សព្វថ្ងៃស្ថិតនៅក្រោមការដឹកនាំរបស់ លោកប្រធានាធិបតីម៉ាឌូរ៉ូ ដែលបានឈ្នះឆ្នោតម្ដងទៀត កាលពីថ្ងៃទី ២០ឧសភា ។តែការបោះឆ្នោតនេះ មិនបានទទួលស្គាល់ពី សហគមន៍អន្តរជាតិនោះទេ។ សហគមន៍អន្តរជាតិបានចាត់ទុកថា​ជាការបោះឆ្នោតមួយមិនត្រឹមត្រូវនិងមិនបានឆ្លុះបញ្ជាំងពី ឆន្ទៈរបស់ប្រជាជនព្រោះគ្មានវត្តមានបក្សប្រឆាំង។ ប្រទេសនេះ កំពុងស្ថិតនៅក្រោម ការដាក់ទណ្ឌកម្មពីអាមេរិកនិងសហភាពអឺរ៉ុប៕

 

Share

ព័ត៌មានទាក់ទង

Image