en     km
en     km

ក្រសួងមិនអនុញ្ញាតឱ្យលក់ឱសថសម្រកទម្ងន់Leense និងថ្នាំបំប៉នផ្លូវភេទបុរស kingman

Share

ក្រសួងសុខាភិបាលបានសម្រេចហាមមិនឱ្យចរាចរលក់និងប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ Leense និងផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះថា King man ទៀតឡើយ ព្រោះតែឱសថទាំងពីរ​ប្រភេទនេះ ពុំមានចុះបញ្ជីកា និងការអនុញ្ញាតពីក្រសួងឱ្យបានត្រឹមត្រូវនោះទេ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចុះផ្សាយកាលពីថ្ងៃទី២១ ឧសភា ម្សិលមិញបានបញ្ជាក់ជូនដំណឹងឱ្យដឹងបន្ដថា ផលិតផលសម្រកទម្ងន់ឈ្មោះLeense មានប្រភពនាំចូលពីប្រទេសថៃ ហើយត្រូវបានផ្សព្វផ្សាយលក់លើបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះLeense’Cambodia Original ជារៀងរាល់ថ្ងៃដោយគ្មានច្បាប់អនុញ្ញាតបើកក្រុមហ៊ុននៅក្រសួងសុខាភិបាល។ចំណែកផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ King man គឺជាផលិតនៅសហរដ្ឋអាមេរិក ហើយបាននាំចូលមកកម្ពុជាដោយគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងគ្មានចុះបញ្ជីកា និងការត្រួតពិនិត្យពីក្រសួងសុខាភិបាលនៅឡើយ។

តាមការជូនដំណឹងរប​ស់ក្រសួង ឱសថនេះបានផ្សព្វផ្សាយអួតអាង បំផ្លើសហួសការពិត ដោយលើកឡើងថា ឱសថនេះអាចបង្កើនតណ្ហាផ្លូវភេទបុរស ជួយសម្រួលក្រពេញប្រូស្តាត ជួយព្យាបាលជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាមជាដើម។

ទាក់ទងករណីនេះដែរ ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋ និងអាជីវករដែលធ្លាប់ប្រើប្រាស់ និងលក់ឱសថទាំងពីរប្រភេទខាងលើនេះ ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការខាតបង់ថវិកា ឬអាចឈានដល់បាត់បង់អាយុជីវិត៕

 

 

Share

ព័ត៌មានទាក់ទង

Image