បាត់ដំបង៖ ករណីមានភ្លៀងធ្លាក់ និងខ្យល់កន្រ្ដាក់បក់បោកកើតឡើងកាលពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង របើកដំបូល។នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
តាមការចុះផ្សាយដដែលនេះ ស្រុកដែលរងការប៉ះពាល់ពីឥទ្ធិពលភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខាងលើ រួមមាន៖ ស្រុកបាណន់ របើកដំបូលផ្ទះ៥ខ្នង និងស្រុករុក្ខគីរី របើកដំបូលសាលារៀន ១ខ្នង។បច្ចុប្បន្ន កម្លាំងនគរបាលស្រុកទាំងពីរខាងលើ បានចុះធ្វើការត្រួតពិនិត្យ និងជួយរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕
Post Views: 214