en     km
en     km

មន្រ្តីរដ្ឋាភិបាល៖ ករណីពុលទឹកស្លាប់នៅខេត្តក្រចេះបណ្តាលមកពីការដ្ឋានរ៉ែមាសប្រើសារធាតុគីមី(មានសំឡេង)

Share

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាង ករណីពុលស្លាប់មនុស្សជាង១០នាក់ និង រាប់សិបនាក់ផ្សេងទៀតពុលខ្លាំង គឺមានជាប់ពាក់ព័ន្ធការដ្ឋានរុករករ៉ែដែលបានប្រើប្រាស់សារធាតុព្យានិតបង្ហូរចូលក្នុងទឹក។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា បន្ទាប់ពីក្រុមការងារចុះធ្វើសិក្សាស្រាវជ្រាវនៅទីតាំងកើតហេតុរួចមក ពិនិត្យឃើញថា ករណីពុលទឹកព្រែកទេរនេះ គឺមួយផ្នែកបណ្តាលមកពីការបាញ់ថ្នាំសម្លាប់ស្មៅរបស់កសិករ ។ តែយ៉ាងណាទឹកព្រែកទេរនេះ ក៏មានសារធាតុព្យានិត ដែលជាសារធាតុពុលម្យ៉ាងមានប្រភពហូរមកពីការដ្ឋានរ៉ែមាសនៅខេត្តមណ្ឌលគិរី។

លោក ចម ប្រសិទ្ធ បន្តថា រដ្ឋាភិបាលនឹងមានវិធានការដល់អាជីវកម្មមាសប្រើប្រាស់ធាតុគីមីពុលនេះ។

សូមស្ដាប់ប្រសាសន៍របស់លោក ចម ប្រសិទ្ធ !

 

កាលពីថ្ងៃទី០៥ ឧសភា មានការផ្ទុះឡើងនូវករណីពុលទឹកព្រែកទេរ ស្ថិតក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ករណីនេះបានបង្កឲ្យពលរដ្ឋ ១៧ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងផលប៉ះពាល់ដល់សុខភាពធ្ងន់៕

Share

ព័ត៌មានទាក់ទង

Image