en     km
en     km

ធនាគារជាតិនៃកម្ពុជាបំភ្លឺពីការដាក់ឲ្យចរាចរណ៍ក្រដាសប្រាក់២ម៉ឺនរៀលគំរូថ្មី

Share

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី ឃើញថា មានការផ្ទុះការរិះគន់ពីសារធារណជនមួយចំនួនទៅលើក្រដាស់ប្រាក់រៀលថ្មីនេះ ដោយមានតិខ្លះយល់ថា ពណ៌ក្រដាសប្រាក់នេះអាចច្រឡំទៅនឹងក្រដាសប្រាក់ដទៃទៀត រួមទាំងការចេញក្រដាសប្រាក់ថ្មីៗញឹកពេកឆាប់ទក់ និងឆាប់រហែកជាដើម។

ធនាគារជាតិនៃកម្ពុជាក៏សម្រេចបំភ្លឺពីការរិះគន់ទាំងនេះ ដោយបញ្ជាក់ថា  ធនាគារជាតិនៃកម្ពុជា បោះក្រដាស ២ម៉ឺនរៀលនេះ បានតែពីរដងប៉ុណ្ណោះ បើរាប់ចាប់តាំងពីឆ្នាំ ១៩៩៥ ដែលមានពណ៌ក្រហម និងឆ្នាំ ២០០៨ មានពណ៌ខៀវ។

តាមរយៈការបកស្រាយរបស់ធនាគារជាតិនៃកម្ពុជាដែលធ្វើឡើងនៅលើទំព័រហ្វេសប៊ុកខ្លួនដដែលបានអះអាងថា ការប្ដូរគំរូក្រដាស់ប្រាស់ថ្មីនៅបរទេសក៍ត្រូវបានគេធ្វើក្នុងរយៈពេលមួយសមស្របដែរ ដូចជា ប្រទេស  សឹង្ហបុរី ថៃ រស្ស៊ី ម៉ិកស៊ិក និង ម៉ាឡេស៊ី ជាដើម។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី។ ការចេញ​ក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង