en     km
en     km

ទេសចរជាង៥០ម៉ឺននាក់ចេញដើរកំសាន្តក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

Share

(ភ្នំពេញ)៖ សម្រាប់ថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៨  ចំនួនភ្ញៀវទេសចរ  ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំង មានចំនួនប្រមាណ ៥០ម៉ឺននាក់ កើនឡើងប្រមាណ៩,៨៥% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាងកន្លះលាននាក់នោះមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៤៤ម៉ឺននាក់ កើនឡើងប្រមាណ ៨,២៣% និងភ្ញៀវអន្តរជាតិមានប្រមាណ ៦២.៩០០ នាក់ កើនឡើងប្រមាណ១១,៤២%។

ក្នុងនោះភ្ញៀវទេសចរជាតិ បានធ្វើដំណើរកម្សាន្តទស្សនានៅតាមរមណីយដ្ឋាននានា នៅខេត្តរតនគិរីមានប្រមាណ ៦,៧១៣ នាក់ កើនឡើង ៦៣.៨%៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image