en     km
en     km

ពិភពលោក​ចាប់ផ្ដើម​សរសើរ​ការ​ផ្ទេរអំណាច​នៅ​ម៉ា​ឡេ​ស៊ី​ តាម​រយៈ​ការ​បោះ​ឆ្នោត​

Share

​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ដែល​មាន​ចំណងទាក់ទង​ ផ្នែក​ការទូត​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចាប់ផ្ដើម​សាទរ​ការ​ផ្ទេរអំណាច​ ដោយ​សន្តិវិធី​ តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​៩​ ខែឧសភា​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ បក្ស​ប្រឆាំង​រួបរួម​ដឹក​ នាំ​ដោយ​លោក​ មហា​ធា​ មហាម៉ាត​ និង​ អ្នកទោស​នយោបាយ​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ិ​ម​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ហើយ​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​។​ ជ័យជម្នះ​របស់​គណបក្សប្រឆាំង​ ត្រូវ​បាន​មើលឃើញ​ថា​ ជា​ការ​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​ជា​ប្រវត្តិសាស្ត្រ​ នៃ​ប្រទេស​រាជា​និយម​នៅ​អាស៊ី​អា​គ្នេ​យ៌​មួយ​នេះ​។​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​មហា​ធា​បាន​ស្បថ​ចូល​កាន់​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី​ មក​ពី​បក្ស​ប្រឆាំង​។​ ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​មហា​ធា​នេះ​ បាន​នាំ​ឲ្យ​មានការ​សាទរ​ពី​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​។​

​ប្រទេស​ទាំងនោះ​ មាន​សហរដ្ឋអាមេរិក​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ អូស្ត្រាលី​ ឥណ្ឌា​ សិង្ហ​បុរី​ អេ​រ៉​ង​ និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជន​។​ សារ​របស់​ប្រទេស​ទាំងនេះ​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ហៅ​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​នេះ​ថា​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆន្ទៈ​របស់​ប្រជាជន​ម៉ា​ឡេ​ស៊ី​ និង​ជា​ការ​ពង្រឹង​ប្រជាធិបតេយ្យ​របស់​ប្រ​ទេ​មួយ​នេះ​។​ ដោយឡែក​ប្រទេស​មួយ​ចំនួន​ទៀត​ នៃ​សមាគម​អាស៊ាន​ នៅ​មិន​ទាន់​ឃើញ​ចេញ​សេចក្ដីថ្លែងការណ៍​ ជុំវិញ​ការ​ប្រែប្រួល​នយោបាយ​ក្នុង​តំបន់​នោះ​នៅឡើយ​ទេ​។​ ប្រទេស​ទាំងនេះ​មាន​ កម្ពុជា​ ឡាវ​ វៀតណាម​ ភូមា​ ថៃ​ និង​ព្រុយ​ណេ​៕​

Share

ព័ត៌មានទាក់ទង

Image