en     km
en     km

អាមេរិកសា្វគមន៍លទ្ធផលបោះឆ្នោតម៉ាឡេស៊ីខណៈចិនសង្ឃឹមថារដ្ឋាភិបាលថ្មីនៅតែជាដៃគូល្អ

Share

ក្រសួងការបរទេសអាមេរិកតាមរយៈអ្នកនាំពាក្យបានចេញសេចក្ដីថ្លែងការណ៍ដោយហៅលទ្ធផលបោះឆ្នោតសភានៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩ឧសភា ដែលជ័យជម្នះបានទៅលើគណបក្សប្រឆាំងថា ជាការឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាជន។​

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យបានបង្ហាញការសង្ឃឹមថា រដ្ឋាភិបាលថ្មីដែលមានឱកាសកាន់អំណាចជាលើកដំបូងនេះនឹងនាំអោយចំណងទាក់ទងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

ស្របពេលនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលមិនបានប្រើពាក្យស្វាគមន៍នោះតែបានសម្ដែងក្ដីសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងបន្តរក្សាអត្ថប្រយោជន៍ប្រទេសទាំងពីរ ចិន-ម៉ាឡេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីយូរអង្វែង។

 អ្នកនាំពាក្យ Geng Shuang បាននិយាយថា ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធដោយសារឈរលើស្មារតីមិត្តភាព។

លោកបានប្រាប់អ្នកសារព័ត៌មានថា៖«ចិន មានជំនឿ ថារដ្ឋាភិបាលម៉ាឡេស៊ី នៅតែរក្សា ការអភិវឌ្ឍន៍ ជាមួយចិន ដើម្បីជាប្រយោជន៍ដល់ ប្រជា ជន ហើយ ឆ្ពោះទៅរក តំបន់មួយប្រកបដោយស្ថិរភាព និងវឌ្ឍនភាព»។ នេះបើយោងតាមប្រភពព័ត៌មានរបស់គេហទំព័រ The Star online ។

ការបង្ហាញអារម្មណ៍របស់ប្រទេសចិនធ្វើឡើងខណៈ លោក មហាធា មហាម៉ាត ដែលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីយប់ថ្ងៃព្រហស្បតិ៍ បានសន្យាសើរើប្រាក់កម្ចីមួយចំនួនពីប្រទេសចិនឡើងវិញ៕

Share

ព័ត៌មានទាក់ទង

Image