en     km
en     km

អាជ្ញាធរអប្សរាគ្រោងចុះអនុស្សារណៈចងសម្ព័ន្ធភាពនៃតំបន់អង្គរនិងខេត្តស៊ីសាន

Share

សៀមរាប ៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងចុះអនុស្សារណៈ ស្ដីពីការចងសម្ព័ន្ធមេត្រីភាពរវាងតំបន់បេតិកភណ្ឌអង្គរខេត្តសៀមរាប ជាមួយនឹងខេត្ត ស៊ីសាន ប្រទេសចិន។ នេះបើយោងតាមទំព័រហ្វេសបុករបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី ៧ ឧសភា។

ការគ្រោងចុះអនុស្សារណៈនេះ កើតមានឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក ហ្វៀង ស៊ូជីង(Feng Sujing) អភិបាលរងក្រុង ដាតង់ (Datong) ប្រទេសចិន។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីចិនបានបង្ហាញឆន្ទៈចងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ ពោលគឺរវាងតំបន់អង្គរ ជាមួយនឹងខេត្តស៊ីសាន ដែលបន្ថែមអនុស្សារណៈចំណងមេត្រីភាពរវាងខេត្តសៀមរាប និងទីក្រុងដាតុងដែលបានចុះហត្ថលេខារួចមកហើយនោះ។

លោក Feng Sujing មានប្រសាសន៍ថា ប្រសិនបើមានការចងសម្ព័ន្ធមេត្រីភាពរវាងតំបន់ទាំងពីរនោះ ភាគីទាំងពីរអាចជម្រុញ និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍គ្នាបន្ថែមទៀត លើវិស័យទេសចរណ៍ ការជួសជុល និងអភិរក្សប្រាសាទថែមទៀតផង។ លោកបន្ថែមទៀតថា លោកនឹងស្វាគមន៍ដល់អ្នកជំនាញខ្មែរធ្វើទស្សនកិច្ចនៅខេត្តសានស៊ីនៃប្រទេសចិនផងដែរ។

ជាការឆ្លើយតប លោក ហង់ ពៅ បានសម្ដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅ និងស្វាគមន៍នូវរាល់កិច្ចសហប្រតិបត្តិការទាំងឡាយដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល៕

 

Share

ព័ត៌មានទាក់ទង

Image