en     km
en     km

សម្ដេច ហ៊ុន សែន ចង់បង្កើតរបបឧបត្ថម្ភសម្រាប់ស្ត្រីទូទៅនៅពេលសម្រាលកូន

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចចង់អនុវត្តន៍គោលការណ៍ផ្តល់ការឧបត្ថម្ភថវិកាដល់ស្រ្តីនៅទូទាំងប្រទេសនៅពេលសម្រាលកូនថាតើគួរឧបត្ថម្ភកម្រិតណាសម្រាប់ស្រ្តីជាប្រជាពលរដ្ឋធម្មតា។

ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើង ខណៈសម្ដេចបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ព្រស្បតិ៍ ទី ១០ឧសភា នេះ។

ក្នុងពេលលើកឡើងអំពីស្ត្រី  សម្ដេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កំពុងពិចារណារៀបចំគោលការណ៍របបឧបត្ថម្ភ ដើម្បីកំណត់ឲ្យស្វាមីរបស់កម្មការិនីពេលសម្រាលកូន​អាចទទួលបានច្បាប់ឈប់សម្រាកក្នុងពេលកំណត់ណាមួយ ដើម្បីទៅមើលថែភរិយា ដោយទទួលបានប្រាក់ឈ្នួល។

សម្ដេច ហ៊ុន សែនបានថ្លែងថា គ្មានស្វាមីណាអាចចោលភរិយាពេលសម្រាលកូនបានទេ ។

នៅរយៈពេលជិតមួយឆ្នាំមកនេះ គេសង្កេតឃើញបក្សកាន់អំណាច ជាពិសេសសម្ដេច ហ៊ុន សែន បានយកចិត្តទុកដាក់ទៅលើស្ត្រី ទាំងស្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋ និងស្ត្រីក្នុងវិស័យកាត់ដេរ ដោយ​ការដាក់ចេញនូវរបបឧបត្ថម្ភ ជាកញ្ចប់ថវិការបស់រដ្ឋដើម្បីជួយស្ត្រីពេលសម្រាល​កូន ដោយប្រាក់ឧបត្ថម្ភ មានចាប់ពី ៤០ម៉ឺនរៀលឡើងទៅ ហើយការពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យរបស់រដ្ឋដោយមិនចាំបាច់បង់ប្រាក់សេវាទៀតផង៕  

Share

ព័ត៌មានទាក់ទង

Image
Image
Image