en     km
en     km

ម៉ាឡេស៊ី៖នាយករដ្ឋមន្ត្រីចាញ់ឆ្នោតហៅបរាជ័យរបស់លោកដោយសារសាលក្រមរបស់ប្រជាជន

Share

នាយករដ្ឋមន្រ្ដី ណាជីព រ៉ាហ្សាក់ ដែលមើលទៅចង់បន្តកាន់អំណាចទៀតទោះជាខ្លួនចាញ់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ៩ឧសភា បាននិយាយ ដោយពាក្យចំអកថា លោកគោរពសាលក្រមរបស់ប្រជាជន តែលោកថា ជនរួមជាតិត្រូវរង់ចាំសេចក្ដីសម្រេចរបស់ព្រះមហាក្សត្រ ថាតើអ្នកនយោ បាយណាត្រូវស្ដេចតែងតាំងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក។

សារនយោបាយរបស់នាយករដ្ឋមន្ត្រីចាញ់ឆ្នោតនៃប្រទេសម៉ាឡេស៊ីធ្វើឡើង ក្រោយពីអ្នកសារព័ត៌មានរាប់រយនាក់បានចោមរោមសួរអំពីអារម្មណ៍របស់លោកដែលចាញ់ក្នុងការបោះឆ្នោតនេះ។

លោកបាននិយាយថា ទាំងរូបលោក និងគណបក្ស BN សម្រេចទទួលស្គាល់បរាជ័យរបស់ខ្លួន ដោយចាត់ទុកនេះជាឆន្ទៈរបស់ប្រជាជនក្នុងការធ្វើសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រ។ តែបែបនេះក្ដីលោកថា បក្សប្រឆាំងដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាម៉ាត មិនមានសំឡេងរឹងមាំក្នុងការបង្កើតរដ្ឋាភិបាលដោយឯកតោភាគីនោះទេ។ លោកសង្ឃឹមថា នឹងមានប្រព័ន្ធគ្រប់គ្រងចម្រុះមួយកើតឡើង។

តែបើតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី បក្សណាដែលអាចដណ្ដើមបានអាសនៈចាប់ពី ១១២ឡើង ត្រូវបានប្រកាសថា ជាអ្នកឈ្នះឆ្នោតហើយមានសិទ្ធិរៀបចំរដ្ឋាភិបាលដោយខ្លួនឯងបាន។

គណៈកម្មារៀបចំការបោះឆ្នោតប្រកាសថា បក្សប្រឆាំង KPR បានឈ្នះអាសនៈ ១១៥ ហើយបក្សBN របស់លោក ណាជីព បាន៧៩ ក្នុង​អាសនៈសរុប ២២២។

យ៉ាងនេះក្ដី តាមរដ្ឋធម្មនុញ្ញប្រទេសម៉ាឡេស៊ី លោក​មហាធាមហាម៉ាត ជាមេដឹកនាំបក្សប្រឆាំងដែលឈ្នះឆ្នោតនឹងត្រូវស្បធធ្វើជានាយកដ្ឋមន្រ្ដីតាមលិខិតតែងតាំងរបស់ព្រះមហាក្សត្រនៅថ្ងៃព្រហស្បត្តិ៍នេះ ៕  ប្រភពៈ​TRT World

Share

ព័ត៌មានទាក់ទង

Image
Image
Image