ខេត្តណ្ដាល៖ បាតុភូតធម្មជាតិភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកពញាឮទទួលរងការខូច ខាត ។
ហេតុការគ្រោះធម្មជាតិខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត និងភូមិត្រពាំងអណ្ដូង ឃុំទំនប់ធំ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
តាមគេហទំព័រអគ្គស្នងការនគរបាលជាតិដែលបានស្រង់សម្ដីមន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងការខូចខាតសរុបទាំងអស់មានចំនួន ១២ខ្នង ក្នុងនោះនៅភូមិបន្ទាយតូចឃុំភ្នំបាតមានចំនួន ៧ខ្នង។ ចំណែកផ្ទះពលរដ្ឋនៅភូមិត្រពាំងអណ្ដូង ឃុំទំនប់ធំ រងការខូច ខាតចំនួន ៥ខ្នង។
ប្រភពដដដែលបន្តថាផ្ទះទទួលរងការខូចខាតខាងលើនេះគឺបណ្ដាលមកពីបាតុភូតភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់តែក្នុងហេតុការណ៍នេះគឺពុំបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងរបួសឡើយ ៕