en     km
en     km

គណបក្សមហាសាមគ្គីជាតិខ្មែរប្រកាសមិនចូលរួមការបោះឆ្នោត ក្រោមហេតុផលបីយ៉ាង

Share

ភ្នំពេញ៖ លោក ញឹម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានចេញសេចក្ដីប្រកាសពត៌មានមួយ ចុះនៅថ្ងៃទី ៧ ឧសភា ២០១៨ ថា គណបក្សរបស់លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រនីតិកាលទី ៦នេះទេ។

យោងតាមសេចក្ដីប្រកាសពត៌មានរបស់គណបក្សមហាសាមគ្គីជាតិខ្មែរបានបង្ហាញថា បានជាគណបក្សនេះមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨នេះទេ ដោយសារមានមូលហេតុ ៣៖

១. ស្ថានភាពនយោបាយមិនអំណោយផល ដែលមិនអាចឱ្យគណបក្សនេះចូលរួមបាន។

២. សភាពហិរញ្ញវត្ថុមិនមានចំណូលគ្រប់គ្រាន់សម្រាប់ចំណាយផ្សេងៗ។

៣. លក្ខខ័ណ្ឌនៃច្បាប់មានលក្ខណៈស្មុកស្មាញ ពាក់ព័ន្ធវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ក៏ដូចជាបែបបទនីតិវិធីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ជា​ដើម។

តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ  គណបក្ស៣៨ បានចុះក្នុងបញ្ជីឈ្មោះ ជាផ្លូវការ។ តែសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតមកដល់ថ្ងៃទី៧ឧសភានេះ គណបក្ស បានមកចុះឈ្មោះ ដើម្បីចូលរួមការបោះឆ្នោត​សភាថ្ងៃទី២៩កក្កដា មាន ២១គណប​ក្ស៕

Share

ព័ត៌មានទាក់ទង

Image