en     km
en     km

គ.ជ.ប ទទួលស្គាល់ជាផ្លូវការគណបក្សចំនួន៣ សម្រាប់ការចុះបញ្ជីឈរឈ្មោះបោះឆ្នោត

Share

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយចំនួន ៣ គឺ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅ២៥ មណ្ឌលរាជធានី ខេត្ត គណបក្សយុវជនកម្ពុជា ឈរឈ្មោះនៅ ១៧ មណ្ឌលរាជធានី ខេត្ត និងគណបក្សសញ្ជាតិកម្ពុជា ឈរឈ្មោះនៅ ២៥ មណ្ឌលរាជធានីខេត្ត។

ដោយឡែក គណបក្សនយោបាយចំនួន ៧ ផ្សេងទៀតក៏បានបំពេញបែបបទតម្កល់ប្រាក់នៅរតនាគារជាតិផងដែរ រួមមាន៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ

គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម័្ពដើម្បីបប្រជាធិបតេយ្យ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សពន្លឺថ្មី។

តាមសេចក្ដីប្រកាសព័ត៌មាននេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានមកសុំពាក្យបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល នៅរតនាគារជាតិ រួចហើយដែរ ខណៈដែលគណបក្សរួបរួមជាតិបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈេឈ្មោះនៅគ.ជ.ប ។

គួរបញ្ជាក់ដែរថា គិតត្រឹមរសៀលថ្ងៃទី៧ ខែឧសភា ២០១៨  គ.ជ.ប បាននិងកំពុងបំពេញបែបបទជាមួយគណបកប្សនយោបាយសរុបចំនួន ២១។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺ មានរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣០ មេសា ៕

Share

ព័ត៌មានទាក់ទង

Image