ក្រុមឃ្លាំមើលការបោះឆ្នោតធំៗនៅប្រទេសម៉ាឡេស៊ី ដូចជា អង្គការឃ្លាំមើលការបោះឆ្នោត Bersih និង Engage បាននិយាយថា បញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី៩ ឧសភាមានភាពមិនមានភាពប្រក្រតីឮជាខ្លាំង គឺបញ្ជីឈ្មោះអ្នកបោះឆ្នោតដល់ទៅ៥០ម៉ឺននាក់ ត្រូវរកឃើញថា ជាឈ្មោះហើម។
ប្រទេសម៉ាឡេស៊ីនឹងបោះឆ្នោតសភាអាណត្តិថ្មី នៅថ្ងៃទី ៩ឧសភា ដែលអ្នកសង្កេតការណ៍ព្យាករណ៍ថា លទ្ធផលបោះឆ្នោតមានភាពប្រកិតគ្នារវាងបក្សកាន់អំណាចរបស់បក្សប្រឆាំងដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាមាដ។ ប្រជាជនប្រទេសនេះ មានឈ្មោះបោះឆ្នោតមានជិត ១៥លាននាក់។
អង្គការឃ្លាំមើលការបោះឆ្នោតបានវាយតម្លៃមុនថា ការបោះឆ្នោតនឹងមិននាំមកនូវការផ្លាស់ប្ដូរពីប្រព័ន្ធចាស់ទៅប្រព័ន្ធថ្មីនោះទេ ដោយសារទម្រង់បោះឆ្នោតដែលងាយលួចបន្លំនៅមានដដែល។ ក្រុមនេះថា ឈ្មោះស្ទួនមានជាង ៥០ម៉ឺននាក់នេះ នាំអោយតម្លៃនៃការបោះឆ្នោត គ្មានអត្ថប្រយោជន៍ដល់ម្ចាស់ឆ្នោតនោះទេ។ តែបែបនេះក្ដី គណៈកម្មាការរៀបចំការបោះឆ្នោតបានធ្វើការបដិសេធដោយចាត់ទុកក្រុមនេះថា ជាចលនាវាយបំភ័ន្តអារម្មណ៍អ្នកបោះឆ្នោត។
បក្សនយោបាយ រាប់សិបបានចុះបញ្ជីឈ្មោះដើម្បីចូលរួមបោះឆ្នោត ។ ប៉ុន្តែ បក្សនយោបាយធំៗពីរប៉ុណ្ណោះ គឺបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ណាជីពBN និង បក្ស PKR នៃក្រុមគណបក្សប្រឆាំងរួបរួម ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាមាដ គឺជាជម្រើសតែមួយគត់របស់អ្នកបោះឆ្នោត៕