en     km
en     km

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២បានចាប់ផ្ដើមហើយនៅថ្ងៃទី២៨មេសានេះ

Share

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីបានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។

តាមរយៈគេហទំព័ររបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានសរសេរនៅថ្ងៃទី២៨ ខែមេសានេះដដែល នៅថ្ងៃព្រឹកទី ២៨ មេសានេះ សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលផ្លូវការអាស៊ានលើកទី ៣២ នៅ សណ្ឋាគារ Shangri-La និងបន្ទាប់មក សម្តេច អញ្ជើញទស្សនាពិពណ៍ស្តីពីប្រជាជាតិវៃឆ្លាត “Smart Nation” ដែលបង្ហាញពីទីក្រុងគម្រូសិង្ហបុរី និងគោលនយោបាយគ្រប់គ្រងទិន្នន័យ និងកាបូបលុយប្រើតាមទូរស័ព្ទ     ចល័ត។

តាមគម្រោងកម្មវិធី សម្តេច ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានលើកទី ៣២ ចង្អៀត នៅម៉ោង ១១:០០ដល់ម៉ោង ១២:៣០ រសៀល ហើយបន្ទាប់មកសម្តេចក៏នឹងពិសារបាយថ្ងៃត្រង់មុននឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ មានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា(មីយ៉ាន់ម៉ា) ហ្វីលីពីន សិង្ហបូរី  ថៃ និង វៀតណាម។គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៧ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ គឺហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ៕

 

Share

ព័ត៌មានទាក់ទង

Image