en     km
en     km

ការដាក់ប្រទេសលក់អោយចិនគឺជាការវាយសំពងទម្លាក់នាយករដ្ឋមន្ត្រីណាជីព

Share

ម៉ាឡេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសម៉ាឡេស៊ីបានចុះផ្សាយយ៉ាងព្រោតព្រាងនៅថ្ងៃសុក្រ ទី២៧ មេសានេះ អំពីយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់ក្រុមបក្សប្រឆាំង។

ការបំពងសម្លេងឃោសនារបស់ក្រុមគណបក្សប្រឆាំងរួបរួមដឹកនាំដោយអតីតនាយករដ្ឋមន្រ្ដីមហាធា មហាមាដ បានផ្ដោតយ៉ាងខ្លាំងទៅលើពាក់ព័ន្ធនិងប្រវត្តិសាស្រ្ដជាតិគឺការហូរចូលជនជាតិចិនតាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនដែលក្រុមគណបក្សប្រឆាំងមើលឃើញថា ជាការដាក់ប្រទេសលក់ទៅអោយចិន។

ប្រព័ន្ធឃោសនាក្រុមគណបក្សប្រឆាំងបានអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីពិនិត្យ និងធ្វើការវិភាគ ថាតើប្រទេសម៉ាឡេស៊ីអនាគតអាចជួបគ្រោះថ្នាក់ទេ បើស្ថានភាពសេដ្ឋកិច្ចធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមហ៊ុនចិននៅស្ទើរគ្រប់ទូទាំងប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនមួយចិនជាច្រើនបានកំពុងសម្រុកដាក់វិនិយោគទុននៅទូទាំងប្រទេសម៉ាឡេស៊ីក្នុងនោះគេររកឃើញតំបន់សេដ្ឋកិច្ចពិសេសមួយដែលរដ្ឋាភិបាលរបស់លោកណាជីពបានកំណត់ថាជាតំបន់អភិវឌ្ឍន៍នោះគឺក្រុមហ៊ុននេះបានចំនាយទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារ ។

ទំហំវិនិយោគទុនដ៏ធំនេះ បែរជាមិនទទួលបានការសាទរពីគណបក្សប្រឆាំងនោះទេ ។ផ្ទុយទៅវិញក្រុមនេះបានធ្វើការឃោសនាវាយប្រហារទៅលើលោកនាយករដ្ឋមន្រ្ដីណាជីពយ៉ាងខ្លាំងដោយចាត់ទុកថា ជាការបណ្ដោយឱ្យពលរដ្ឋជនជាតិចិនមានសិទ្ធិកាន់កាប់កម្មសិទ្ធលើអធិបតេយ្យលើម៉ាឡេស៊ីគួរអោយព្រួយបារម្ភទៅវិញ។

ក្រុមគណបក្សប្រឆាំងបានឃោសនាអំពាវនាវអោយពលរដ្ឋដើមកំណើតម៉ាឡេស៊ីចូលរួមជាមួយនិងក្រុមខ្លួនដើម្បីកែប្រែស្ថានភាពសេដ្ឋកិច្ច និងសិទ្ធិរបស់ជនជាតិម៉ាឡេស៊ីឡើងវិញ។ក្រុមគណបក្សប្រឆាំងព្រួយបារម្ភខ្លាចលំហូរជនជាតិកាន់តែច្រើនឡើងនេះ នាំអោយកើតមានការរស់នៅលាយឡំជាតិសាសន៍ជាមួយគ្នា ហើយពាក់ព័ន្ធដល់អធិបតេយ្យជាតិ។

ក្រុមប្រឆាំងបានសន្យាសើរើរឿងអាស្រូវរបស់លោកណាជីព ពាក់ព័ន្ធការលួចលុយពីរដ្ឋ ៧រយលានដុល្លារសហរដ្ឋអាមេរិកដែលចាត់ទុកថាជាការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរបំផុត។បែបនេះក្ដីរបៀបវារៈការដាក់ប្រទេសម៉ាឡេស៊ីលក់អោយចិនក្លាយជាឧបករណ៍អាស្រូវយ៉ាងខ្លាំងរបស់លោកនាយករដ្ឋមន្រ្ដីណាជីព និងបក្សកាន់អំណាច UMNO ។

យ៉ាងណាក៏ដោយទាំងលោកណាជីព និង UMNO មានរបៀបវារៈពិសេសរបស់ពួកគាត់ដែរ គឺការនាំប្រទេសម៉ាឡេស៊ីទៅរកតំបន់សេដ្ឋកិច្ចដើម្បីប្រជាជនម៉ាឡេស៊ីជំនាន់ក្រោយ៕

Share

ព័ត៌មានទាក់ទង

Image