en     km
en     km

មេដឹកនាំអាមេរិកនិងបារាំងព្រមព្រៀងសើរើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអេរ៉ង់ឡើងវិញ

Share

ប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីបារាំង Emmanuel Macron  រួមគ្នាអំពាវនាវ អោយមានសន្ធិសញ្ញាថ្មីមួយ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសអេរ៉ង់ ដែលនាំអោយមានការបារម្ភពីការមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេស ដែលជាហត្ថលេខីនៃសន្ធិសញ្ញានេះ។

មេដឹកនាំប្រទេសទាំងពីរបានប្រកាសជំហរដូចនេះ នៅក្នុងជំនួបកំពូលនៅសេតវិមានកាលពីថ្ងៃទី ២៤មេសា ខណៈលោក Macron  ធ្វើទស្សនកិច្ច ជាលើកដំបូងរបស់លោកក្នុងឋានៈជាប្រធានាធិបតីបារាំង។

តាមបណ្ដាញផ្សាយព័ត៌មានរបស់ Channel News Asia  គោលបំណងនេះ ជាការឆ្លើយតបរបស់លោកត្រាំដែលគំរាមដកខ្លួនពីសន្ធិសញ្ញានេះ ព្រោះ តែលោកយល់ថា ចាញ់ប្រៀបប្រទេសអេរ៉ង់ ។​ សន្ធិសញ្ញានេះ ធ្វើឡើងដោយ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា។

អ្វីដែល លោកត្រាំទាមទារសើរើនោះ គឺដោយសារមានចំណុចខ្លះ បើកសិទ្ធិអោយអេរ៉ង់ រំលោភ បានដោយគ្មានការចាប់កំហុសដូចជាករណីមិនបានចែងពីការហាមការបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបជាដើម។

លោកត្រាំបានហៅសន្ធិសញ្ញានេះថា ជារឿងលេងសើចដែលគំរាមដើរចេញហើយបន្តដាក់ទណ្ឌកម្មលើប្រទេសអេរ៉ងថែមទៀត។ តែយ៉ាងនេះក្ដី សម្រាប់ប្រធានាធិបតីបារាំង លោក Macron  នៅតែទទូចអោយអាមេរិកនៅជាមួយប្រទេសនៃសន្ធិសញ្ញានេះបន្តទៀត ប្រយោជន៍ដើម្បី អោយក្លាយជាកម្លាំងរួមមួយ មានឥទ្ធិពលលើប្រទេសអេរ៉ង់។

អេរ៉ង់ជាប្រទេសមួយនៅតំបន់មជ្ឈឹមបូព៌ាដែលមានកម្មវិធីអាវុធនុយក្លេអ៊ែរ ដូចប្រទេសកូរ៉េខាងជើងដែរ។ ប៉ុន្តែប្រទេសឥស្លាមនេះ មិនភាពអំនួតក្នុងការប្រើប្រាស់អាវុធប្រល័យលោកនេះ៕

 

 

Share

ព័ត៌មានទាក់ទង

Image