en     km
en     km

ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨

Share

ភ្នំពេញ៖ដើម្បី​បញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ដល់យុវជនកម្ពុជាក៏ដូចជាការលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្ដរភាព និងការទទួលខុសត្រូវ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីប្រកួតប្រជែង “យុវជនទេសចរណ៍ឆ្នើមឆ្នាំ២០១៨” ក្រោមប្រធានបទ «ការរៀបចំវគ្គទេសចរណ៍គំរូ» ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងវិញ្ញាសារ គឺ «វត្តហិរក្សរាជិនី ឬហៅថា វត្តវាំងចាស់ ជាវត្តទេសចរណ៍គំរូ»។

កម្មវិធីប្រកួតប្រជែងរៀបចំវត្តទេសចរណ៍គំរូនេះ ផ្ដោតលើគំនិតនៃការរៀបចំវត្តទេសចរណ៍ដែលមានសក្ដានុពលទេសចរណ៍ដោយរួមបញ្ជូលនូវគំនិតស្ថាបត្យកម្ម ការអភិរក្ស គំនិតនៃការរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរ និងការរៀបចំវត្តដែលមានសក្ដានុពលទេសចរណ៍ឱ្យក្លាយជាផលិតផលទេសចរណ៍វប្បធម៌មួយមានភាពទាក់ទាញច្នៃប្រឌិត និងប្រកបដោយនិវានុវត្តភាព ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ដល់ការទ្រទ្រង់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងកិច្ចការពាររអភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងបុព្វហេតុសាសនា។

គួរបញ្ជាក់ដែរថា លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែង “ការរៀបចំវត្តទេសចរណ៍គំរូ” សម្រាប់តែនិស្សិតឆ្នាំទី៣ ទី៤ និងទី៥ លើជំនាញស្ថាបត្យកម្ម នគរោបនីយ៍វិទ្យា ទេសចរណ៍ ឬជំនាញប្រហាក់ប្រហែលដែលមានឧបនិស្ស័យ ហើយការចុះឈ្មោះមានលក្ខណៈជាក្រុមដែលមានសមាជិក ៤រូប ហើយក្រុមចូលរួមនីមួយៗ ត្រូវមានសមាជិកយ៉ាងតិច ១រូប រៀនផ្នែកទេសចរណ៍ និងយ៉ាងតិច១រូបទៀត រៀនផ្នែកស្ថាបត្យកម្ម។

ដោយឡែក ការដាក់ពាក្យសុំចូលរួមប្រកួតប្រជែងស្នាដៃនៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(ជាន់ ទី៤) ​នៃក្រសួងទេសចរណ៍ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ ៣A ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cambodiayouth tourism.org។

រយៈពេលទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨៕

Share

ព័ត៌មានទាក់ទង

Image